អភិបាលខេត្តកំពង់ចាមចុះសួរសុខទុក្ខកម្មកររោងចក្រ ដួលសន្លប់៤៦នាក់ ដល់មន្ទីពេទ្យបង្អែកស្រុកព្រៃឈរ ដោយផ្ទាល់
ខេត្តកំពង់ចាម៖ នៅម៉ោងជិត១រសៀលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០១៨ ក្រោយពីបានទទួលដំណឹងថាបងប្អូន កម្មការនីរោងចក្រ ជូ ហួយ ដួលសន្លប់នៅក្នុងរោងចក្រភ្លាម លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅដល់មន្ទីរពេទ្យដើម្បីពិនិត្យ ចាត់វិធានការ សង្រ្គោះដល់ក្រុម កម្មការនីភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ៖គិតមកដល់ត្រឹមនេះកម្មការនី ដែលសន្លប់មានចំនួន ៤៦នាក់ ។ កន្លងមកគេតែងឃើញលោកអភិបាលខេត្តកំពង់ចាមតែកាយវិការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខកម្មករ កម្មការនីរោងចក្រក្ដី ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តគ្រប់ពេលដោយមិនប្រកាន់បក្សពួកនិងគណបក្សនយោយបានអ្វីទាំងអស់ឱ្យតែជួបបញ្ហាលោកជួយជានិច្ចហើយដោះស្រាយឧបត្ថម្ភតាមលទ្ធភាពជាបន្តបន្ទាប់សូម្បីតែទទួលមរណភាពក៏លោកអញ្ជើញទៅចូលរួមបុណ្យសពដែរ៕