ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកស្លាប់កើនដល់៧នាក់ និងអ្នករងរបួស២៣នាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ

53

សេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ករណីរលំអាគារមួយកន្លែងកំពុងសាងសង់ក្នុងក្រុងព្រះសីហនុ( គិតត្រឹមម៉ោង៥កន្លះល្ងាចថ្ងៃ២២មិថុនា២០១៩ ចំនួនអ្នកស្លាប់កើនដល់៧នាក់ និងអ្នករងរបួសចំនួន២៣នាក់)។

ហេតុការណ៍ឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំកំពូលអាស៊ាននៅបាងកក ប្រទេសថៃ បានបញ្ជាក់នៅលើ Facebook នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា «ទោះបីខ្ញុំជាប់ប្រជុំក៏ដោយក៏ខ្ញុំនៅតែតាមដាននូវដំណើរការរុករក និងសង្រ្គាះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងពីការរលំអគារក្នុងពេលចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី២២ ខែមិថុនា នេះ សម្តេចបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋដែលត្រូវបានអគារបាក់រលំសង្កត់ភ្លាមៗផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់រលំអគារនេះកើតឡើង។

លោករដកខមន្រ្តី ខៀវ កាញារីទ្ធ បានលើកឡើងថា សូមគោរពរាយការណ៍បន្ថែមដែរថា ចាប់ពីរសៀលម៉ោងប្រម៉ាណ ៣ មកទល់ពេលនេះ រដ្ឋបាលខេត្តបានសុំកម្លាំងសង្រ្គោះពីកម្មករចិន ពីគ្រប់ក្រុមហ៊ុនសាងសង់ទាំងអស់របស់ចិនមកជួយរើកកាយគំនរអគារបាក់ ជាហេតុធ្វើអោយដំណើរការសង្រ្គោះបានលឿនបន្តិច ព្រោះកម្មករចិនគាត់មានជំនាញ និងសម្ភារគ្រប់គ្រាន់ (កម្លាំងទាំងអស់ក្នុងរូបសុទ្ធតែជាកម្មករចិនប្រមាណជិត ២០០ នាក់ ។


អត្ថបទដែលជាប់ទាក់ទង