បើដឹងគ្មានច្បាប់បិទការដ្ឋានសាងសង់! បាក់អគារនៅខេត្តព្រះសីហនុ ស្លាប់១៧នាក់ និងរបួស២៤នាក់
លោកមុត ចិន្ដា បាននិយាយមនុស្ស facebook ហើយថ្ងៃទី 23មិថុនា នៅថា
សូមកោតសរសើរចំពោះក្រុមសង្រ្គោះដែលបានខិតខំជួយសង្រ្គោះជីវិតនៃបងប្អូនកម្មករ ដែលបណ្តាលមកពីការបាក់រំលំអគារសណ្ឋាគារនៅក្រុងព្រះសីហនុ។ ក្នុងហេតុការណ៍ កម្មករ ១៧នាក់បានស្លាប់ និងរបួស២៤នាក់។
លោកបន្តថា បើសិនអាជ្ញាធរខេត្តពាក់ព័ន្ធ ជាពិសេស អភិបាលខេត្ត អនុវត្តច្បាប់តឹងរ៉ឹង ដូចដែលការបង្រ្កាបប្រជាពលរដ្ឋតវ៉ាការពារដីធ្លី ម្លេះគ្មានហេតុការណ៍បាក់អគារនេះកើតឡើងទេ ហើយក៏រដ្ឋមិនត្រូវចំណាយកម្លាំង និងធនធាន ដើម្បីប្រតិបត្តិការសង្រ្គោះនេះដែរ។
លោកបានលើកឡើងថា នេះជាការទទួលខុសត្រូវរបស់អាជ្ញាធរខេត្តចំពោះមុខរាជរដ្ឋាភិបាល ដោយមិនគួរយកលេសពីការសាងសង់អគារគ្មានច្បាប់អនុញ្ញាត។ ងាយស្រួលទេ បើដឹងថាអត់ច្បាប់បិទការដ្ឋានសាងសង់ ព្រោះអស់ធំត្រឹមអភិបាលខេត្តហើយនៅក្នុងខេត្ត គឺជាគណៈអភិបាលផង និងជាគណៈបញ្ជាការឯកភាពខេត្តផង ដែលគ្រាប់គ្រងទាំងកម្លាំងនគរបាល រាជអាវុធហត្ថ និងបញ្ជាការដ្ឋានប្រតិបត្តការខេត្ត។ល។
យើងសង្ឃឹងថា រាជរដ្ឋាភិបាលនឹងធានាឲ្យមានសំណងសមរម្យដល់ក្រុមគ្រូសារនៃគ្រួសារដែលបាត់បង់សាច់ញាតិ និងអ្នករងរបួស ហើយនិងចាប់ឲមានការទទួលខុសទាំងអាជ្ញាធរខេត្ត និងក្រុមហ៊ុនសាងសង់អគារគ្មានច្បាប់។
ឆ្លៀតឱកាសដ៏ក្រៀមក្រំនេះ យើងសូមសម្តែងនូវសមានទុក្ខ និងការសោកស្តាុបំផុតជាមួយក្រុមគ្រួសារដែលបានបាត់បង់នូវសាច់ញាតិ ក្នុងហេតុការណ៍ដ៏អកុសនេះ។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធនៃសព ់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយក៏សូមបួងសួងឲ្យអ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
ការិយាល័យអ្នកនាំពាក្យ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីហេតុបាក់សំណង់អគារកំពុងសង់ថ្មីកម្ពស់៧ជាន់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជិត ៥ព្រឹកថ្ងៃទី២២ ខែមិថុនា គិតមកដល់ម៉ោង ១២ និង៤០នាទី យប់ឆ្លងចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមសង្គ្រោះបានរកឃើញមនុស្សស្លាប់កើនដល់ ១៥នាក់ ស្រី៣នាក់និងរបួស២៤នាក់ ស្រី២នាក់ សរុបទាំងមនុស្សស្លាប់ និងរបួសមានចំនួន៣៩នាក់។
តាមការបញ្ជាក់ របស់លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ រាយការណ៍ជូន លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្តីពីកិច្ចប្រតិបត្តិការជួយ សង្គ្រោះជនរងគ្រោះ ដោយអគារកំពុងសាងសង់កម្ពស់ ៧ជាន់ ដួលរលំកិន-សង្កត់ ស្ថិតក្នុងក្រុមទី១១ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៤:០០នាទីទៀបភ្លឺ។ លោក ជួន ណារិន្ទ បញ្ជាក់ថា គិតត្រឹមម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន៤១នាក់ ក្នុងនោះ ៖ ស្លាប់ចំនួន១៧នាក់ ស្រី ៤នាក់ និងរងរបួសចំនួន ២៤នាក់ ស្រី២នាក់។
ចំណែក ក្រុមគ្រួសារសពបានដែលបាន បំពេញឯកសារទទួលសពយកទៅធ្វើបុណ្យ ចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន៩នាក់រួមមាន៖
១- ឈ្មោះ ឆៀក ថាវ ហៅចាន់ តូ ភេទប្រុស អាយុប្រហែល ៤៣ឆ្នាំ ស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
២- ឈ្មោះ ទេព ម៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ ស្រុកកំណើត ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
៣- ឈ្មោះ ញ៉ ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកកំណើត ភូមិវិហារហ្លួង ឃុំវិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ បាន ប្រគល់ជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
៤- ឈ្មោះ តុន ទីម (ហៅ ខេង ទីម) ភេទប្រុស អាយុ ៣៨ឆ្នាំ ស្រុកកំណើត ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
៥- ឈ្មោះ ពិន លំអង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន មានស្រុកកំណើតភូមិនាងលេម ឃំុបាដាស ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ( ឪពុកម្តាយ បានយកទៅបូជានៅវត្តក្រោម ក្រុងព្រះសីហនុ)។
៦- ឈ្មោះ មុំ បូរិន ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើតភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
៧- ឈ្មោះ សូ ភក្ត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ស្រុកកំណើត ភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
៨- ឈ្មោះ បេន សុភ័ណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណើត ភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុុកកំពង់ត្រាច ខេត្តកំពត ។
៩- ឈ្មោះ សូ សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើត ភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ដោយឡែកក្រុមសមត្ថកិច្ចចម្រុះកំពុង បន្តសកម្មភាពសង្គ្រោះ ជនរងគ្រោះទាំងយប់ថ្ងៃ ទោះបីជាមូលដ្ឋានខេត្តព្រះសីហនុ មានភ្លៀងធ្លាក់មក ជាបន្តបន្ទាប់បែបណាក្តី៕