ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់សង្ស័យម្នាក់ចោរឆក់កាបូប មន្ត្រីអាវុធហត្ថម្នាក់នៅភ្នំពេញ

76

បាត់ដំបង៖
ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី 23 មិថុនានេះបានឲ្យដឹងថា
នគរបាលខេត្តបាត់ដំបងបេីកផែនទី ចុច​GPS​តាមចាប់ ចោរឆក់កាបូបមន្រ្តីកងរាជអាវុធហត្ថនៅភ្នំពេញ ដែលមកសំងំលាក់ខ្លួន នៅស្រុកមោងឫស្សី ខេត្តបាត់ដំបងបានម្នាក់។

កាលពីរសៀលថ្ងៃទី ២១​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ អុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនី​យ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនិងជាស្នងការនគរ​បាលរាជធា​នីភ្នំពេញ​ ព្រមទាំងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច​ សុខុន​ ស្នង​ការ​នៃស្នងការដ្ឋាន​ន​គរ​បាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក​ នួន​ សា​ន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់​ដំបងមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់បង​ ដែល​មានលោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារ​ព្រហ្មទ័ណ្ឌ​ រួមជា​មួយមន្រ្តីជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ​ និងនគរបាលស្រុកមោងឫស្សីដែល​មាន​លោក​វរសេនីយ៍ត្រី​ ស​ គឹមឡុង​ ជាអធិការន​គរ​បាលស្រុក​ តាមប្រម៉ាញ់ចាប់​ខ្លួនមុខស​ញ្ញា​(ឆក់​កាបូប)មន្រ្តីកងរាជអាវុធហត្ថនៅ​រាជធានីភ្នំពេញ​ ម្តុំជិតរង្វង់មូលកាំខូលស៊ីធី​ យកបានអាវុធខ្លីនិងប្រាក់​​ដ​ល្លាមួយចំនួនកាលពីថ្ងៃទី១២​ ខែ​ មិថុ​នា​ ឆ្នាំ២០១៩​ ហេីយមកសំងំលាក់ខ្លួននៅស្រុកមោងឫស្សីបានចំនួន០១នាក់ក្នុងចំណោម​បក្ស​ពួកគេផ្សេងទៀត។
​ សូមជម្រាបជូនថាក្រោយពេលធ្វេីសកម្មភាពជនស័ង្សយម្នាក់ក្នុងចំណោមបក្សពួកដ៏ទៃទៀត​បានរត់គេចខ្លួនមកសំងំនៅ ចំណុចក្រុមទី ០៨​ ភូមិ​ម៉ាណោក ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបា​ត់ដំបង ឆ្កងតាមរយ:ការស្រាវជ្រាវដោ​យ​ប្រេីប្រាស់គ្រប់វិធានការជំនាញជនសង្ស័យឈ្មោះ អោក ធារ៉ូ ភេទ​ប្រុស អាយុ ២៤​ ឆ្នាំ មានទីលំនៅ បច្ចុប្បន្ននៅសង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន​និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញដេីម្បីស្រាវជ្រាវបន្តដែលក្នុងនោះអាវុធខ្លីមួយដេីមជារបស់ជនរងគ្រោះត្រូវបានស្រាវ​ជ្រាវ​រកឃេីញ៕

អត្ថបទដែលជាប់ទាក់ទង