ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកវគ្គបណ្ដុះបណ្ដាគ្រូបង្វឹកអត្តពលកម្មអន្តរជាតិកម្រិត១

82

​ភ្នំពេញ:សហព័ន្ធខ្មែរកីឡាអត្តពកម្មស្ម័គ្រចិត្តបានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតអន្តរជាតិកម្រិត១ CECS-Level 1 Courseលើកដំបូងចាប់ពីថ្ងៃទី២៣មិថុនាដល់ថ្ងៃទី៤កក្កដាក្រោមថវិការបស់ក្រសួងអប់រំយុវជននិងកីឡា ។

​វគ្គនេះបណ្ដុះបណ្ដាលដោយអ្នកជំនាញមកពីសហព័ន្ធកីឡាអត្តពលកម្មទ្វីបអាស៊ីគឺលោក Azam Abu Hashim ។សិក្ខាកាមដែលចូលរួមសិក្សាមានចំនួន២៥រូបមកពីវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ខេត្តពោធិ៍សាត់កំពង់ធំ សៀមរាប ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ។

​កីឡាអត្តពលកម្មមានចំនួន៤៦វិញ្ញាសាដែលក្នុងនោះមានវិញ្ញាសាដើរ រត់ លោត និងចោល ។លោក Azam Abu Hashimមានប្រសាសន៍ថាលោកមកនេះគឺលោកនាំមកចែករំលែកនូវអ្វីដែលជាប្រព័ន្ធសម្រាប់បណ្ដុះបណ្ដាលគ្រូបង្វឹក ។ ហេតុនេះវគ្គនេះសិក្ខាកាមត្រូវតែធ្វើឲ្យបានល្អទាំងការអនុវត្តន៍លើទីលាន និង ទ្រឹស្ដី ។

​គ្រូបង្វឹកមានតួនាទីសំខាន់ណាស់គឺត្រយល់ពីអារម្មណ៍របស់កីឡាករ-កីឡាការិនី តួនាទីគ្រូមុនពេលប្រកួតពេលកំពុងប្រកួត និង បន្ទាប់ពីប្រកួតចប់ ។

​លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និង ជាប្រធានសហព័ន្ធខ្មែរអត្តពកម្មបានប្រាប់ដល់សិក្ខាកាមទាំងអស់ឲ្យមករៀនឲ្យបានទៀងទាត់ មានវិន័យក្នុងកាសិក្សា ។ គ្រូជិះយន្ដហោះស្ពាយគម្ពីរមកបង្រៀនដល់ស្រុកហើយហេតុនេះត្រូវតែហ៊ានសួរ បន្ទាប់ពីបានទទួលចំណេះដឹងហើយនោះត្រូវតែយកទៅអនុវត្តន៍ អភិវឌ្ឍន៍ខ្លួនឯងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីឲ្យមានសក្ដានុពលដោយមិនត្រូវយកទៅចាក់សោរចោលទុកក្នុងទូនោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង