ប្រហែលផឹកស៊ីអស់លុយ បែកគំនិតលួចម៉ូតូគេ
ខេត្តកណ្តាល ៖ នគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ២នាក់ពួកម៉ាក ប្រហែលផឹកស៊ីអស់លុយ បែកគំនិតលួចម៉ូតូគេ ត្រូវជាប់ខ្នោះម្នាក់ រត់រួចម្នាក់ ដែល ករណីនេះ កើតហេតុថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២២.៣០នាទី នៅចំនុចផ្ទះរបស់ឈ្មោះអេត លឹមឈាង ក្នុងភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះអេត លឹមឈាង ភេទប្រុស អាយុ ៥២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកំពុងទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង មុខរបរជាកសិករ ។
ជនសង្សយ័ចំនួន ០២នាក់ ៖១.ឈ្មោះថា ដា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ។(ឃាត់ខ្លួន)មុខរបរមិនពិត ។ (ទើបចេញពីពន្ធនាគារខេត្តកណ្ដាល ជាប់ពីបទហិង្សាដោយចេតនា រយះពេល ១៣ខែ) ។
២.ឈ្មោះប៉ូច រ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង។(គេចខ្លួន) មុខរបរមិនពិតប្រាកដ
វត្ថុតាងចាប់យក៖
១.ម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវអ៊ី ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ.1M.0597
២.កង់ចំនួន០១គ្រឿង(របស់ជនសង្សយ័)
៣.កូនកន្រ្តៃចំនួន០១
៤.ទូរសព្ទ័ដៃម៉ាកអិនចុចពិលចំនួន០១
សភាពរឿងហេតុ៖ នៅថ្ងៃទី២២.០៦.២០១៩ វេលាម៉ោង១៩.០០នាទី ឈ្មោះប៉ូច រ៉ាន់ ឈ្មោះអន អាន់ និងឈ្មោះ ថា ដា បាននាំគ្នាផឹកស្រានៅផ្ទះឈ្មោះ រ៉ូ រហូតដល់ម៉ោង២២.០០នាទី ទើបឈប់ផឹក ឈ្មោះថា ដា និងឈ្មោះប៉ូច រ៉ាន់ ក៍ជិះកង់ឌុបគ្នាទៅរកលួចម៉ូតូ។ ពេលទៅដល់ផ្ទះជនរងគ្រោះឈ្មោះ ថា ដា ជាអ្នកចូលលួច ឈ្មោះ ប៉ូច រ៉ាន់ ចាំមើលផ្លូវ លុះពេលកំពុងអូសម៉តូចេញមកក្រៅ ស្រាបតែ អ្នកជិតខាងបានឃើញរួចក៏ស្រែកថា៖ចោៗ ហើយក៏នាំគ្នាដេញចាប់បានឈ្មោះថា ដា ប្រគល់ឲ្យសមត្ថកិច្ច ចំណែកឈ្មោះប៉ូច រ៉ាន់ រត់គេចខ្លួនបាត់ ។
ករណីកម្លាំងជំនាញសហការជាមួយ កម្លាំងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕