រថយន្តកុងតឺន័រ ក្រឡាប់ធ្លាក់ចូលទឹក រថយន្តបង្កបើករត់គេចបាត់
ភ្នំពេញ :រថយន្តកុងតឺន័រមួយគ្រឿង បើកវ៉ារថយន្តកុងតឺន័រដឹក សុីម៉ងត៍មួយគ្រឿង បណ្តាលឲ្យក្រឡាប់ធ្លាប់ចូលទឹក ផ្ងារជើងចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។
ករណីនេះកើតឡើងតាំងពីព្រលឹមថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨នៅ តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ទល់មុខ ប៉ុស្តិ៍២៤សង្កាត់សំរោងក្រោម ដែលស្ថិតនៅភូមិ ស្រែដែកជះ សង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។
អ្នកភូមិថា៖រថយន្ត ក្រឡាប់ជារថយន្តកុងតឺន័ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN,0151បើកដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ។
អ្នកបើករថយន្តកុងតឺន័របាននិយាយថា រថយន្តកុងតឺន័ររបស់គាត់ជារថយន្តដឹកសុីម៉ងត៍ ពីក្រុងព្រះសីហនុហើយយកទៅដាក់នៅ ម្តុំព្រែកព្នៅ។ អ្នកបើករថយន្តនៅមុនពេលកើតហេតុហេតុ រថយន្តគាត់ បើក តាមបណ្ដោយផ្លូវទំនប់កប់ស្រូវខាងលើ ដោយបើកតិចៗបន្ទាប់មកស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតបើកក្នុងទិសដៅស្របគ្នាហើយបានវ៉ាគៀបផ្នែកខាងស្តាំ បណ្តាលឲ្យគាត់បួងចង្កូតទៅផ្នែកខាងស្តាំ និងបណ្តាលឲ្យធ្លាក់ផ្លូវ ហើយក្រឡាប់ផ្ងារជើង។
មន្ត្រីនគរបាល ប៉ុស្តិសំរោងក្រោមបានអោយដឹងដែរថា គេបានឃើញ រថយន្តក្រឡាប់ខាងលើត្រូវរថយន្តកុងតឺន័រមួយគ្រឿងទៀត បើកវ៉ាហើយនៅពេលភ្លាមៗនោះ ប៉ូលិសបើកម៉ូតូដេញដែរតែដេញមិនទាន់ដោយ រថយន្តបង្កខាងលើបើកលឿនពេក។
ក្រោយពេលកើតហេតុដោយមិនមាន ខូចខាតដល់សម្បត្តិសាធារណៈ នគរបាលប៉ុស្តិ៍សំរោងក្រោម បានហៅតំណាងខាងក្រុមហ៊ុន ដើម្បីស្ទូចយកទៅជួសជុលខ្លួនឯង៕