ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីយកត្រាក់ទ័រឈូសឆាយដីព្រៃរបស់រដ្ឋ ស្នងការខេត្តកំពង់ឆ្នាំងថាមនុស្ស 4 នាក់ ត្រូវបញ្ជូនទៅតុលាការ ក្នុងបទល្មើសជាក់ស្ដែង

77

កំពង់ឆ្នាំង៖ លោកខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ផ្អែកតាមការចុះផ្សាយរបស់ អ្នកសារព័ត៌មានដែលថា កងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចាប់ប្រជាពលរដ្ឋ យកទៅឃុំខ្លួនអស់ពីរយប់ ដោយពុំមានហេតុផលច្បាស់លាស់ ដែលបានចុះផ្សាយ កាលពីថ្ងៃទី 24 ខែមិថុនាឆ្នាំ 2019 គឺការចាប់ខ្លួនមនុស្ស 4 នាក់នោះ ជាបទល្មើសជាក់ស្តែង ហើយការបង្ក្រាបរបស់សមត្ថកិច្ច មិនចាំបាច់ផ្ដល់ព័ត៌មាន ដល់អាជ្ញាធរមូលដ្ឋានឡើយ ជាងនេះទៀត កម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ សូមធ្វេីការបំភ្លឺជូនសារធារណៈជន​ ជុំវិញករណី​ ដែលសារព័ត៌មានបានចុះផ្សាយថា​ “ចាប់ប្រជាពលរដ្ឋយកទៅឃុំអស់​ ០២យប់​ ដោយពុំមានហេតុផលច្បាស់លាស់​”​ ។​
អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលបានបញ្ជាក់ កាលពីថ្ងៃទី 22 ខែមិនាឆ្នាំ 2019 វាលាម៉ោង 15 និង 30 នាទីលោកស្នងការនគរបាលខេត្តដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងអាវការដ្ឋាននគរបាលស្រុកទឹកផុស ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន 2នាក់ដកហូតត្រាក់ទ័រមួយគ្រឿង ក្នុងបទល្មើសជាក់ស្ដែង (ម្ចាស់ដីនិងអ្នកបើកបរត្រាក់ទ័រ) បើបានឈូសឆាយដីព្រៃរបស់រដ្ឋ ធ្វើជាផ្លូវដោយគ្មានច្បាប់អនុញ្ញាត ផ្លូវមានទទឹង 15 ម៉ែត្របណ្ដោយ 16គីឡូម៉ែត្រមានសង្ឃឹមចេញពីក្បាលហុងក្នុងភូមិតានៃឃុំជៀបរហូតដល់ជើងភ្នំសូរិយាស្ថិតក្នុងភូមិជៀចឃុំជៀច ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ ពេលនោះមានប្រជាពលរដ្ឋប្រមាណ 8 ទៅ 9 នាក់បានចេញមកធ្វើការទាមទារតវ៉ា រារាំងដោយប្រើហិង្សាមកលើកម្លាំងសមត្ថកិច្ច មិនឲ្យធ្វើការឃាត់ខ្លួននិងដកហូតត្រាក់ទ័រនោះទេ។ កម្លាំងជំនាញក៏បានឃាត់ខ្លួនមនុស្សចំនួន 2នាក់ ស្រីម្នាក់បន្ថែមទៀត បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត។

ករណីនេះកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់បន្ថែមថា ការចាប់ខ្លួនមនុស្ស 4 នាក់ខាងលើគឺជាបទល្មើសជាក់ស្តែង។ ជាល័ក្ខការណ៍ជំនាញ ការចុះបង្ក្រាបរបស់សមត្ថកិច្ចមិនចាំបាច់ផ្ដល់ព័ត៌មានឲ្យអាជ្ញាធរមូលដ្ឋានដឹងនោះទេ។ សូមអរគុណអ្នកសារព័ត៌មានដែលបានចុះផ្សាយព័ត៌មាននេះ ដើម្បីឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានមូលដ្ឋានរឹងមាំក្នុងការអនុវត្តច្បាប់ ប៉ុន្តែសូមឲ្យអ្នកសារព័ត៌មានគួរណាស់តែមានវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានហើយត្រូវមានព័ត៌មានពីខាងសមត្ថកិច្ចនគរបាល ដើរជាអ្នកអនុវត្តច្បាប់ជាក់ស្ដែងចូលរួមផងដែរ។

អត្ថបទដែលជាប់ទាក់ទង