ចាប់ចោរលួចម្នាក់ ដែលធ្វើសកម្មភាព បំពុលឆ្កែ កាត់សោលួចម៉ូតូមួយគ្រឿង
ខេត្តស្វាយរៀង៖ កម្លាំងនគរបាលសង្កាត់ព្រៃអង្គុញ មានការសហការល្អពីក្រុមប្រជាការពារ និងមានការផ្តល់ព័ត៌មានទាន់ពេល ពីពលរដ្ឋល្អ ព័ទ្ធចាប់បានចោរម្នាក់ កំពុងធ្វេីសកម្មភាព បំពុលឆ្កែ កាត់សោរ ចូលលួចម៉ូតូ ១ គ្រឿង ទាំង កណ្តាលអធ្រាត្រ។
យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេវេលាម៉ោង២០រំលងអធ្រាត្រ នៅចំណុចភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ចោរមានគ្នា ២ នាក់ បានធ្វេីសកម្មភាពដាក់ថ្នាំបំពុលឆ្កែ និងចូលកាត់សោទ្វារ លួចម៉ូតូ ១ គ្រឿង របស់ឈ្មោះ សៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ខណៈពេលធ្វេីសកម្មភាព ត្រូវបានជនរងគ្រោះដឹងទាន់ពេល និងបានទាក់ទងមកសមត្ថកិច្ចនគរបាល និងប្រជាការពារ អោយមកជួយព័ទ្ធចាប់ ជនល្មើស ។ សមត្ថកិច្ចនគរបាល សហការជាមួយប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ ចាប់បានជនល្មើសម្នាក់ គឺឈ្មោះជុន សំណាង ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ នី ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ដែលជាអ្នកឌុប បានជិះម៉ូតូគេចខ្លួុនបាត់។ ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថតាង មួយចំនួន ដែលបំរេីអោយសកម្មភាពលួចម៉ូតូ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងនគរបាលកសាងសំណុំរឿង ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវ ឃាត់ខ្លួនបក្ខពួកបន្ថែមទៀត៕