ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បញ្ជាក់ថា ថវិកាសប្បុរសជនជាង២លានដុល្លារ ត្រូវផ្តល់ជូនអ្នកស្លាប់ និងរបួសទាំងអស់

88

តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៥មិថុនានេះ សម្តេចតេ ជោ នាយករដ្ឋមន្រ្តី បានថ្លែងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ក្នុងហេតុការបាក់អគារកម្ពស់៧ជាន់នៅខេត្ត
ព្រះសីហនុ ដែលធ្វើអោយប្រជាជនជាទី
ស្រឡាញ់របស់យើងស្លាប់២៨នាក់របួស
២៦នាក់ ក្រៅពីព្រះរាជអំណោយ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការ និងជំនួយឧបត្ថមរបស់
ព្រឹទ្ទសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា។ ខ្លួនខ្ញុំបានអំពាវនាវសុំ សប្បុរសជនជួយឧបត្ថម្ភបន្ថែមដែល
មកដល់ម៉ោង១២ថ្ងៃ២៥មិថុនានេះទទួល
ទឹកប្រាក់គិតជាដុល្លារចំនួន
2198400ដុល្លាអាមេរិក។
ថវិកានេះត្រូវបានឧបត្ថម្ភជូន អ្នករបួសក្នុងម្នាក់១មុឺនដុល្លាសម្រាប់២៤នាក់ឯ
២នាក់ទៀតដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជិវិតដោយសារការ
ជួយសង្រ្គោះត្រូវបានឧបត្ថម្ភក្នុងម្នាក់
ចំនួន៣មុឺនដុល្លារ។ សរុបអ្នករបួសចំណាយអស់៣០មុឺនដុល្លារ។
ថវិកានៅសល់1898400ដុល្លារត្រូបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន
២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន
67800ដុល្លានេះមិនគិតពីថវិការាជ
រដ្ឋាភិបាល១មុឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃ
នៃថ្ងៃកើតហេតុផងទេ។
លោកសេង ទៀងនាយករងខុទ្ទកាល័យ
របស់ខ្ញុំនឹងរៀបចំជូនក្រុមគ្រួសារសព ១តាមរយៈធានាគារដើម្បីធានាសុវត្តិភាព
សម្រាប់ក្រុមគ្រួសារសព។
ខ្ញុំសូមអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជន
រងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស
ដោយមិនគិតពីនិន្នាការនយោបាយ។
ជាថ្មីម្តងទៀតសូមអរគុណនិងកោតសសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករកនិងជួយសង្រ្គោះដែលបាន
បង្ហាញនូវការទទួលខុសត្រូវ ផ្តល់នូវក្តី
អាណិតស្រឡាញ់ចំពោះជនរងគ្រោះ
ក្នុងឋានះជាជនរួមឈាមដូចគ្នា។
សូមអរគុណផងដែរដល់កម្មករនិងអ្នក
បច្ចេកទេសចិនដែលបានចូលរួមក្នុង
កិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់
ការងារត្រូវបានបញ្ចប់។
(ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ
ក្នុងគ្រាលំបាក)៕

អត្ថបទដែលជាប់ទាក់ទង