អុកចត្រង្គនឹងត្រូវដាក់បញ្ចូលក្នុង ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២
ភ្នំពេញ:លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសហើយថា កីឡាអុក ចត្រង្គនឹងត្រូវដាក់បញ្ចូលទៅក្នុង កម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះនោះ ។
ជាមួយនឹងការប្រកាសបែបនេះ លោកអគ្គលេខាធិការអះអាងដែរថា ឆ្នាំ២០២០ខាងមុខនោះគណៈកម្មាធិការ
ជាតិអូឡាំពិកកម្ពុជា និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំឯកសារផ្ញើទៅអង្គការយូណេស្កូដើម្បីដាក់បញ្ចូល
កីឡាអុកនេះជាសម្បត្តិវប្បធម៌អរូបិយរបស់មនុស្សជាតិ ។
ចាប់ពីពេលនេះទៅសហព័ន្ធកីឡាអុកចត្រង្គ ត្រូវរៀបចំជាលក្ខន្តិកៈ បទបញ្ជានៃការប្រកួតហើយនៅឆ្នាំ២០២០
ត្រូវបញ្ជូនគ្រូទៅបង្ហាត់បង្រៀនដល់ បណ្ដាប្រទេសក្នុងតំបន់ដែល គេគាំទ្រក្នុងការដាក់ កីឡាអុកទៅក្នុងការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២៣ ។
ការដាក់បញ្ចូលកីឡាណាមួយទៅក្នុងការប្រកួត កីឡាស៊ីហ្គេមបានត្រូវតែមានប្រទេសចំនួន៤គេគាំទ្រតែពេល
នេះកម្ពុជាមានប្រទេសចំនួន៤ ហើយគាំទ្រគឺមីយ៉ាន់ម៉ា វៀតណាម ឡាវ និងហ្វីលីពីន ទម្រាំដល់ឆ្នាំ២០២៣អាចនឹង
មានប្រទេសមួយ ចំនួនគាំទ្របន្ថែមទៀតក៏ថាបានដែរ ។
សូមបញ្ចាក់ថា ការប្រកួតកីឡាស៊ីហ្គេមប្រភេទកីឡាដែល ដាក់ឲ្យប្រកួតមាន២ប្រភេទគឺប្រភេទកីឡាទំនើប
(កីឡាអូឡាំពិក)និងប្រភេទកីឡាប្រពៃណីដែល ប្រភេទកីឡានេះប្រទេស ជាម្ចាស់ផ្ទះអាចជ្រើសរើសយកកីឡាប្រពៃណី
របស់ខ្លួនមកដាក់បានតែត្រូវមាន ការគាំទ្រយ៉ាងតិច៤ប្រទេស ។
លោកវ៉ាត់ ចំរើនបានសំណូមពរដល់ សហព័ន្ធកីឡាអុកចត្រង្គចាប់ពីឆ្នាំ២០២០ ទៅត្រូវរៀបចំការប្រកួតជើង
ឯកអាស៊ានរៀងរាល់ឆ្នាំដោយអញ្ជើញ បណ្ដាប្រទេសដែលជាសមាជិក អាស៊ានមកចូលរួម ។គេមកចូលរួមបានប៉ុន្មាន
ប្រទេសគឺធ្វើប៉ុណ្ណឺតែសម្រាប់ប្រទេសទាំង៤ខាងលើ(វៀតណាម ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន)គេនឹងមកចូលរួម ។
ជាមួយនឹងការត្រៀមបែបនេះ សហព័ន្ធត្រូវរៀបចំឲ្យមានកីឡាការិនី ព្រោះរាល់ការប្រកួតគឺត្រូវតែមានកីឡាករ
និងកីឡាការិនី ។ចាប់ពីពេលនេះ ត្រូវរៀបចំយុទ្ធសាស្រ្តប្រមូល និង រៀបចំកីឡាការិនីឲ្យបាន ។
ក្រសួងអប់រំយុវជន និង កីឡារួមជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឯកភាពជាគោលការណ៍
ក្នុងការដាក់កីឡាអុកចត្រង្គនេះ ទៅក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ហើយ ។