ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច ចុះអន្តរាគមន៍រុករកកម្មករនេសាទម្នាក់ ដែលបានធ្លាក់ទឹក

74

កោះកុង : កម្លាំងសមត្ថកិច្ចស្រុកមណ្ឌលសីមា បានសហការជាមួយម្ចាស់ទូក ដើម្បីចុះអន្តរាគមន៍រុករកកម្មករនេសាទម្នាក់ ដែលបានធ្លាក់ទឹក កាលពីវេលាម៉ោងប្រមាណ ជាង១២ថ្ងៃត្រង់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចកោះក្រសា ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។

លោក ជា សារិន អធិការស្រុកមណ្ឌលសីមា បានអោយដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋឈ្មោះ ឡុញ ប៉ឺត ភេទប្រុស អាយិ២៦ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ថាមានកូនដៃទូកម្នាក់ឈ្មោះ ង៉ែត ភេទប្រុស អាយុ៣១ឆ្នាំ បានធ្លាក់ទឹកនៅចំណុចកើតហេតុខាងលើ លោកក៏បានចាត់កម្លាំងជំនាញចុះទៅអន្តរាគមន៍ស្វែងរកជនរងគ្រោះភ្លាមៗ តែមកទល់និងពេលនេះជាលទ្ធផលសមត្ថកិច្ចនៅពុំទាន់ដឹងថាជនរងគ្រោះមានសភាពយ៉ាងណានោះទេ ។

លោកអធិការបានបញ្ជាក់ទៀតថា ចំពោះមូលហេតុដែលបណ្តាលអោយជនរងគ្រោះធ្លាក់ទឹកនោះ ខាងសមត្ថកិច្ចនៅពុំទាន់បានដឹងច្បាស់នៅឡើយទេ ដោយសារតែសាក្សីបំភ្លឺនៅលើទូកដែលកំពុងតាមស្វែងរកជនរងគ្រោះនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង