បញ្ជូនជនជាតិចិនចំនួន63នាក់ ចេញពីខេត្តព្រះសីហនុ ទៅកាន់ប្រទេសចិនវិញ
ខេត្តព្រះសីហនុ ៖ នគរបាលអន្តោប្រវេសន៍កម្ពុជា សហការជាមួយនគរបាលជំនាញពីប្រទេសចិន បានចាប់បញ្ជូនជនជាតិចិនចំនួន63នាក់ចេញពីខេត្តព្រះសីហនុប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនវិញនៅវេលាថ្ងៃត្រង់ថ្ងៃ26.06.2019នេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពាក់ពន្ធ័នឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រពន្ធ័ទូរគមនាគមន៍៕