ឃាត់ខ្លួនប្រធានក្រុមហ៊ុនទេសចរណ៍ Inside out Tour Travel ពីបទឆបោកពាក់ព័ន្អនិង ការនាំភ្ញៀវធ្វើទេសចរណ៍ នៅក្រៅប្រទេស
ភ្នំពេញ ៖ ប្រធានក្រុមហ៊ុនទេសចរណ៍ Inside out Tour Travel ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោកនាំភ្ញៀវធ្វើទេសចរណ៍ក្រៅប្រទេស ដោយមិនបានតាមកញ្ចប់ Tour ព្រោះអស់លុយចំណាយ ។ ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ដែលមានទីតាំងផ្ទះជួល លេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
សមត្ថកិច្ចបានអោយដឹងថា មានភ្ញៀវទេសចរខ្មែរមួយក្រុម មានគ្នាប្រុសស្រី ចំនួន ៧១នាក់ បាននាំខ្លួនឈ្មោះ ហឹស ថុល ភេទស្រី អាយុ ៣៣ឆ្នាំ មានមុខរបរជាប្រធានក្រុមហ៊ុន ទេសចរណ៍ Inside out Tour Travel ដែលមានទីតាំងផ្ទះជួល លេខ៣៩សេ ផ្លូវ៤៥៤ ក្រុម២៤ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ប្រគល់អោយនគរបាលប៉ុស្ត៍ ទួលទំពូងទី១ ចាត់ការតាផ្លូវច្បាប់ពីបទឆបោករំលោភទំនុបចិត្តទឹកប្រាក់ចំនួនជិត១០មុឺនដុល្លា ។
សមត្ថកិច្ចបានអោយដឹងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ ២០១៩បានទទួលស្រ្តីជាប្រធានក្រុមហ៊ុនទេសចរណ៍ឆបោកលុយពីប្រជាពលរដ្ឋដែលបានបង់លុយដេីរលេងជាក្រុមទៅលេងប្រទេសចិនរយះពេល៦យប់៧ថ្ងៃតែពេលទៅដល់ក្រុងកុងប្រទសសចិនស្រាប់តែប្រធានក្រុមហ៊ុននាំភ្ញៀវទេសចរណ៍អស់មានលុយសុីចាយសំរាប់ហូបអាហារ១ថ្ងៃ២ពេលនិងការស្នាក់នៅសណ្ឋាគារក្រោយមកក៏ភ្ញៀវទេសចរណ៍ទាំងអស់ ដឹងសភាពមិនស្រួលក៏ធ្វេីការដកហូតលិខិតឆ្លងដែនស្រ្តីជាប្រធានក្រុមហ៊ុនជាបណ្ដោះ ហេីយនាំគ្នាជិះយន្តហោះមកប្រទេសកម្ពុជាវិញ និងបានទារលុយប្រធានក្រុមហ៊ុន តែគ្មានលុយសង ក៏នាំខ្លួនប្រគល់អោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។
សមត្ថកិច្ចបន្តថា ក្នុងរយៈពេល២ថ្ងៃ គឺបានទទួលពាក្យបណ្ដឹងប្រជាពលរដ្ឋ សុំប្ដឹងប្រធានក្រុមហ៊ុន Inside out Tour Travel ចំនួន៣ក្រុម ស្មើចំនួនមនុស្ស១០២នាក់ ហេីយប្រជាពលរដ្ឋមិនទាន់មកអស់នោះទេ ។ ក្រោយមកសមត្ថកិច្ច ក៏បានសួរនាំស្រ្តីជាក្រុមហ៊ុន និងបានឆ្លេីយសារភាពថា ខ្លួនពិតជាបាននាំភ្ញៀវទៅដេីរលេងមែន តែមិនទាន់ចប់ ក៏អស់លុយចំណាយតែម្ដង ព្រោះការចំណាយលើសកញ្ចប់ថវិកាទួរ គឺមិនបានយកលុយចាយវាយ ឬលេងល្បែងអស់ទេ ។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕