សយជាន់សយ បុរសរត់កង់បីឥណ្ឌា គ្រោះថ្នាក់ចរាចរណ៍ធ្លាក់ឧបករណ៍ជក់គ្រឿងញៀន សមត្ថកិច្ចដាក់ខ្នោះល្មម
ភ្នំពេញ ៖បុរសម្នាក់ជាប់ខ្នោះបន្ទាប់ពីបេីកម៉ូតូកង់បីឥណ្ឌាពាក់ស្លាកលេខកណ្ដាល១AC-២៦១៦ពេលបត់ត្រលប់ក្រោយមិនសុីញ៉ហេីយមានបុរសម្នាក់បេីកម៉ូតូម៉ាកFZពណ៍ក្រហមពាក់ស្លាកលលេខភ្នំពេញ១FC-០៣៦៥បុកពេញទំហឹងបណ្ដាលម៉ូតូកង់បីឥណ្ឌាក្រឡាប់តែអ្វីដែលប្លែកសមត្ថកិច្ចចាប់វាយខ្នោះទៅវិញ។
ហេតុការនេះកេីតឡេីង កាលវេលាម៉ោង០០៣០នាទីកណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៩នៅចំណុចមុខស្ថានទូតជប៉ុន តាមផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបានប្រាប់ថាឃាត់ខ្លួនជនសង្ស័យឈ្មោះ បេង រតនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅភូមិស្វាយរលំ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាលឃាត់ខ្លួនពីបទប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់មុនកេីតហេតុបុរសជនសង្ស័យបេីកម៉ូតូកង់បីតាមផ្លូវព្រះនរោត្ដមក្នុងទិសដៅពីត្បូងមកជេីងលុះមកដល់ចំណុចកេីតហេតុជនសង្ស័យមានភ្ញៀវហៅដឹកនៅម្ដុំស្តុបបូកគោរួចក៏មានបុរសម្នាក់ជិះម៉ូតូម៉ាកFZពណ៍ក្រហមបេីកម្នាក់ស្របទិសគ្នាបុកកង់បីបណ្ដាលក្រឡាប់ផ្ងារជេីងពេលអ្នកបេីកម៉ូតូចាប់ហ្វ្រាំងមិនទាន់បណ្ដាលរងរបួសស្រាលទាំងសងខាងក្រោយមកក៏សមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុដេីម្បីសម្រួលគ្នាតែពេលលេីកម៉ូតូកង់បីឥណ្ឌាបែរជាឃេីញឧបករណ៍សំរាប់ជក់គ្រឿងញៀន១ឈុតរួចសមត្ថកិច្ចមានការសង្ស័យឃាត់បុរសមកអធិការខណ្ឌប្រគល់អោយសមត្ថកិច្ចផ្នែកជំនាញពិនិត្យតេសទឹកនោមពិតជាឃេីញមានសារធាតុញៀនពិតមែននិងយោងតាមចំលេីយជនសង្ស័យខាងលេីក៏បានទទួលស្គាល់ថាពិតជាធ្លាប់ប្រេីប្រាស់គ្រឿងញៀនមែនរយះពេលជិត១ខែកន្លងមកដោយរត់កង់បីយប់ងងុយដេកពេក ។
សមត្ថកិច្ចបន្តថាក្រោយពីសាកសួរនាំហេីយជនសង្ស័យធ្វេីការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូលទៅតុលាការរួមនិងវត្ថុតាងខាងលេីហេីយចំណែកម៉ូតូកង់បីនិងម៉ូតូFZប្រគល់អោយចរាចរណ៍ធ្វេីតាមជំនាញ់វាស់វែងចរាចរណ៍ផ្លូវគោក ៕