ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​សាធារណការ​​ខេត្តព្រះវិហារ​ បាននិងកំពុងបន្តការងារថែរទាំ​កំណាត់ផ្លូវជាតិ​លេខ​62​ ប្រវែងជាង២០០គីឡូម៉ែត្រ

293
ភ្នំពេញ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងបុងបន្តការងារថែរទាំកំណាត់ផ្លូវជាតិលេខ៦២​ ប្រវែងជាង២០០គីឡូម៉ែត្រ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។
  មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃទី​26/06/2019​នេះ​​ ក្រុម​ការងារ​ថែទាំផ្លូវថ្ន​ល់​នៃ មន្ទីរ​សាធារណការ​​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ​ បានបន្តការងារថែរទាំ​កំណាត់ផ្លូវជាតិ​លេខ​62​ ប្រវែង​ 201,56km ចាប់ពី​ គ.ម​ 36+200 ដល់​ គ.ម​ 237+760​ និងសម្អាតរុក្ខជាតិសង្ខាងផ្លូវ(កាត់ស្មៅ​)​ ផងដែរ។
    ចំពោះលទ្ធផលក្នុងថ្ងៃនេះរួមមាន ៖ បាញ់​កៅស៊ូ​សៀល​ស្នាមប្រេះ​ និងស្រុតចន្លោះ​ គ.ម​ 134+000 ដល់​គ.ម​ 139+000 ស្មេី 300m2 ។ សម្អាតរុក្ខជាតិសង្ខាងផ្លូវ(កាត់ស្មៅ​)​ បាន​ 5គ.ម។
   សូមចូលរួម​គោរព​ច្បាប់​ចរាចរណ៍ទាំងអស់គ្នា​ ដេីម្បី​គ្រួសារ​អ្នក​ និងអ្នក​ដ៏ទៃ​ បេីស្រវឹងកុំបេីកបរ​ សូមជិះ​ម៉ូតូ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ ដាក់​កញ្ចក់​មេីលក្រោយ​ និងបេីកបររថយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ កុំដឹកសំពីងសំពោង​ រឺ​ ដឹដឹកជញ្ជូនលេីសទំងន់កំរិតកំណត់អោយសោះ៕
អត្ថបទដែលជាប់ទាក់ទង