ទទួលស្គាល់ជាផ្លូវការ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់
ភ្នំពេញ៖ ក្រសួងបរិស្ថានទទួលស្គាល់ជាផ្លូវការ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងក្រចេះ។
យោងតាមសេចក្តីប្រកាសស្តីពីការទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិរបស់ក្រសួងបរិ ស្ថាន សហគមន៍តំបន់ការពារធម្មជាតិទាំង ១៩ នោះរួមមាន ខេត្តស្ទឹងត្រែងមាន ៥ សហគមន៍គឺសហគមន៍តំបន់ការពារធម្មជាតិផ្អាវ ទាល់ អន្លង់ភេ គីរីសុខសាន្ត និងអន្លង់ជ្រៃ។ ខេត្តកំពង់ធំមាន ២ សហគមន៍គឺសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី និងកងមាស។ ខេត្តព្រះវិហារ មាន ៨ សហគមន៍ គឺសហគមន៍ការពារតំបន់ធម្មជាតិប្រាសាទភ្នំក្រៀល ប្រាសាទឈើទាលកោង ស្រែវាល ភ្នំជ្រាប់ត្រីក្សាន្ត ភ្នំល្អាង ភូមិពើក ព្រៃកំរ៉ែង បង្កនសែនជ័យ។ ខេត្តក្រចេះមាន ៤ សហគមន៍រួមមាន សហគមន៍តំបន់ការពារធម្មជាតិកំពង់ក្បឿង អង្គរឥន្ទ ឥន្ទជ័យ កំពង់ដំរី៕