ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់មនុស្ស៣នាក់ ក្រោយដោះស្លាកបក្សប្រជាជនកម្ពុជា ដាក់ស្លាកក្រុមហ៊ុនជំនួសវិញ

63

បន្ទាយមានជ័យៈ មនុស្ស៣នាក់ ថ្លើមធំពាសមេឃហ៊ានដោះស្លាកគណបក្សប្រជាជនកម្ពុជាចេញ។
សមត្ថកិច្ចបានឲ្យដឹងថា  មនុស្ស៣នាក់ ត្រូវបានឃាត់ខ្លួន យកទៅ​សាកសួរ នៅព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ក្រោយពីធ្វើសសកម្មភាពដោះដូរស្លាកគណបក្សប្រជាជនកម្ពុជាចេញ ហើយលើក ដាក់ស្លាកក្រុមហ៊ុនផាមខុនដូមីនៀម ជំនួសវិញ កាលពីរសៀលថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៩។

អ្នកទាំង៣នាក់នោះទី១ ឈ្មោះ ព្រំ វៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេជាង ២ ឈ្មោះ តី ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ កម្មករ និង ៣ ឈ្មោះ យ៉ឹង ណុប ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានបន្ត​ថា ស្លាក​ដែលត្រូវគេផ្លាស់ប្តូរមានចំនួន៧ ចំណុចទ្រូងផ្លូវជាតិលេខ៥ ចាប់ពីមុខវត្តបាលិលេយ្យ ជិតដល់មុខស្ថានីយរថភ្លើង ក្នុងសង្កាត់ប៉ោយប៉ែត ដោយស្លាកថ្មីទាំងនេះ សរសេរថា “ផាមខុនដូមីនៀម” ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ខុនដូមីនៀម មានទីតាំងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតខាងជើងកាស៊ីណូមួយ។

ឈ្មោះ ព្រំ វៃ ជាមេជាង បាននិយាយថា ខ្លួនធ្វើតាមបញ្ជាគេដែរ គឺក្រុមហ៊ុនធ្វើស្លាកយីហោឈ្មោះ វី សិន អៅឌ័រ មានទីតាំងនៅភ្នំពេញ មិនតែប៉ុណ្ណោះមេជាងរូបនេះ បើកទូរស័ព្ទបង្ហាញពីរូបភាព ដែលគេបញ្ជូនឲ្យនៅទីតាំង ដែលត្រូវដោះដូរ គឺរូបស្លាកគណបក្សតាមទ្រូវផ្លូវតែម្តង។

បើតាមកម្មករទាំង២នាក់ បាន​និយាយថា ពួកគាត់ទើបមកក្រុងប៉ោយប៉ែត ជាមួយមេជាង បាន២យប់ហើយការផ្លាស់ប្តូរស្លាក គឺ​ធ្វើតាមបញ្ជាមេជាងតែប៉ុណ្ណោះ។​

បច្ចុប្បន្ន​ជនសង្ស័តទាំង៣នាក់ កំពុងត្រូវបានសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ស្ត្រីម្នាក់តំណាងក្រុមហ៊ុនខុនដូមីនៀម បាននិយាយថា កាដោះដូរស្លាកគណបក្សប្រជាជនកម្ពុជា ដាក់វិញនូវស្លាក​ក្រុមហ៊ុន គឺគាត់មិនបានដឹងទេ ប៉ុន្តែគាត់បានទំនាក់ទំនង ជាមួយក្រុមហ៊ុនធ្វើស្លាកយីហោខាងលើមែន ហើយប្រាប់ឲ្យដាក់ស្លាកក្រុមហ៊ុនខ្លួនតាមបង្គោលភ្លើង។

កំណើតគណនេយ្យហ្វេសប៊ុកឈ្មោះស៊ុម ច័ន្ទគា បានសរសេរថា ហាសហា ទម្លាក់ស្លាកបក្សមហាអំណាចធំផុតលេខ នៅកម្ពុជា ដាក់ជំនួសមកវិញ នូវស្លាកលក់ខុនដូរ ហាសហា ប៊ិះ កខ្លី អាចៅ មានអី មិនយូរប៉ុន្មានផង ដោះស្លាកលក់ខុនដូរ ដាក់ស្លាកបក្សយ៉ាងប្រញាប់ ហាសហា៕

អត្ថបទដែលជាប់ទាក់ទង