សម្តេច ស ខេង ណែនាំឲ្យអភិបាលខេត្តព្រះវិហារទើបឡើងថ្មី ត្រូវការពារធនធានធម្មជាតិព្រៃឡង់ ក្នុងខេត្តឲ្យបានគង់វង្ស
ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលខេត្តព្រវិះហារថ្មី សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ណែនាំ ឲ្យគណៈអភិបាលខេត្តព្រះវិហារដែលទើបឡើងកាន់តំណែងថ្មី គឺឯកឧត្តម ប្រាក់ សុវណ្ណ ដែលត្រូវបន្តអាណត្តិគ្រប់គ្រង់ខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ខិតខំការពារសម្បត្តិធនធានធម្មជាតិព្រៃឡង់ក្នុងខេត្តឲ្យបានគង់វង្ស កុំឲ្យមានការទន្ទ្រាន និងចូលកាប់ដោយខុសច្បាប់ ដោយសម្តេច បានលើកឡើងថា ព្រៃឡង់នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង គឺធំជាងគេនៅអាស៊ីអាគ្នេយ៍។ ហើយក្នុងនោះសម្តេចក៏ជាប្រធានគ្រប់គ្រងសម្បត្តិធនធានធម្មជាតិព្រៃឈើ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងផ្តល់ទំនុកចិត្ត៕