ប្រជុំក្រុមប្រឹក្សាខណ្ឌចំការមនលើកទី១ គឺទប់ស្កាត់បទល្មើល, បង្រ្កាប់បនល្បែងស៊ីសងគ្រប់ប្រភេទ និងបង្ក្រាបការជួញដូរគ្រឿងញៀន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩នេះ នៅសាលាខណ្ឌចំការមន ដែលស្ថិតនៅទីតាំងថ្មីនៅកោះពេជ្រ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ ,អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមនរាជធានីភ្នំពេញ។
កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌចំការមន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ថ្មីនិងលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌចំការមន ព្រមទាំងមានសមាសភាពចូលរួម៖ ដូចជាសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ ចំការមនពោលគឺនាយក-នាយករងរដ្ឋបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ យោធាខណ្ឌ ការិយាល័យចំណុះរដ្ឋបាលខណ្ឌ ការិយាល័យជំនាញជុំវិញខណ្ឌ ផ្សារទាំង២ ចៅសង្កាត់ទាំង០៥ សង្កាត់និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតចូលស្ដាប់ផងដែរ។
ក្នុងឱកាសនោះលោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថា ដោយជំរុញដល់កម្លាំងសមត្ថកិច្ចប៉ូលិស ខណ្ឌ ប៉ូលិសប៉ុស្ដិ៍ទាំងអស់និង កម្លាំងសមត្ថកិច្ចប៉េអឹមខណ្ឌព្រម ទាំងលោកចៅសង្កាត់ទាំងអស់ ត្រូវរួមដៃគ្នាចុះទប់ស្កាត់រាល់បទល្មើសនានា, បនល្បែងស៊ីសងគ្រប់ប្រភេទ, ចុះទប់ស្កាត់ស្រាវជ្រាវបង្ក្រាបអោយ ដល់ឫសគល់រាល់ការជួញដូរគ្រឿងញៀន, ចុះរៀបចំធ្វើសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌចំការមនអោយមានរបៀបរៀបរយ បានល្អប្រសើរដើម្បីកាត់បន្ថយ ការកកស្ទះចរាចរណ៍តាមដងផ្លូវផងដែរ ដែលសព្វថ្ងៃនេះចរាចរណ៍ មានការមមាញឹកជាខ្លាំង ពិសេសនៅពេលព្រឹកនិងពេលល្ងាច ហើយការងារនេះធ្វើជាប្រចាំ អោយដូចភ្លៀងរលឹម ដើម្បីមុខមាត់សាលាខណ្ឌចំការមនផង និងដើម្បីបម្រើជូនបងប្អូនប្រជាជន ដោយមិនគិតពីការនឿយហត់ គឺលៃលកធ្វើយ៉ាងអោយពួកគាត់រស់នៅ ប្រកបដោយភាពកកក្ដៅជានិច្ច៕