ប្រកាសប្រធាន , អនុប្រធានការរិយាល័យមួយចំនួនក្នុងខណ្ឌនាកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ
ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌនិងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ការិយាល័យចំណុះ ជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១២។
ក្នុងកិច្ចប្រជុំបានផ្តោតលើការងារសន្តិសុខសណ្តាប់ធ្នាប់ ,ការបង្ការបង្ក្រាបបទល្មើសគ្រឿងញៀន ចោរលួច ឆក់ ប្លន់ ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ,ការងារអនាម័យបរិស្ថាន និងការពង្រឹងការទប់ស្កាត់ការសាងសង់សំណង់គ្មានលិខិតអនុញ្ញាត និងសំណង់សាងសង់ខុសលិខិតអនុញ្ញាត នៅក្នុងមូលដ្ឋាន។
នាឱកាសនោះលោកអភិបាលខណ្ឌដង្កោក៏បានធ្វើពិធីប្រកាសចូលកាន់តំណែង ប្រធាន អនុប្រធាន ការិយាល័យជំនាញមួយចំនួន ជុំវិញខណ្ឌផងដែរ៕