ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខូប៦៨ឆ្នាំ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាយ៉ាងមុះមុត ក្នុងការថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងអធិបតេយ្យជាតិ

72


សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ព្រមទាំងសម្តេចអនុប្រធាន ឯកឧត្តម លោកជំទាវសមាជិក សមាជិកា រួមនឹងសមាជិក សមាជិការាប់ម៉ឺននាក់ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធពិធីអបអរសាទរខួបគម្រប់៦៨ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា យ៉ាងមហោឡារឹកនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ឆ្លងកាត់ការលំបាក និងឧបសគ្គមរាប់មិនអស់ គណបក្សប្រជាជនកម្ពុជា បានកសាងសមទ្ធិផលច្រើនណាស់នៅក្នុងរយៈពេល ៦៨ឆ្នាំមកនេះ ជាពិសេសនៅក្នុងរយៈពេល៤០ចុងក្រោយនេះ បន្ទាប់ពីរបបប៉ុលពតប្រល័យពូជសាសន៍ បានផ្តួលរំលំទៅនោះ។

គុណតម្លៃធំៗ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានកត់សម្គាល់មាន ដូចជាការចូលរួមទាមទារឯករាជ្យ រំដោះប្រទេសជាតិចេញពីប្រល័យពូជសាសន៍ ការស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងការប្រឹងប្រែងរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន លើគ្រប់វិស័យ ដូចដែលយើងកំពុងទទួលបាននាពេលនេះ។

គណបក្សប្រជាជនកម្ពុជា គឺជាទីប្រមូលផ្តុំខ្មែរគ្រប់ទិសទី គ្រប់មជ្ឍដ្ឋាន ដោយមិនប្រកាន់និន្នាការ អតីកាល វណ្ណៈនោះឡើយ ដែលមកដល់ពេលនេះគណបក្សប្រជាជនកម្ពុជា មានសមាជិកសមាជិកាប្រមាណជាង៥លាននាក់។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស៤០មកហើយនោះ មានបេសកកម្មដ៏ចម្បងក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិទៅមុខទៀត ក្រោមម្លប់ព្រះមហាក្សត្រ និងដំបូលរដ្ឋធម្មនុញ្ញ ការការពារឱ្យបាននូវអធិបតេយ្យជាតិ សាមគ្គីជាតិ ឯករាជ្យជាតិ ស្នេហាជាតិ ស្រឡាញ់ប្រជាពលរដ្ឋ ដើម្បីសម្រេចឱ្យបាននូវសមទ្ធិលផលធំៗទៀត ជូនជាតិ និងប្រជាជន ពោលគឺដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍ រីកចម្រើន ស៊ីវីល័យ គ្មានសង្រ្គាម កើតឡើងជាថ្មីទៀតឡើយ នៅទឹកដីមាតុភូមិរបស់យើង។

អត្ថបទដែលជាប់ទាក់ទង