ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យជនជាតិចិនចំនួន ០៣នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់

60

ព្រះសីហនុ៖ វេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធ នឹងករណីបង្ខាំងមនុស្សដោយខុសច្បាប់។
មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា៖ ក្រោយទទួលបានព័ត៌មានលើ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាស់បទបញ្ជាដល់កម្លាំងជំនាញបើកការស៊ើបអង្កេត និងតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយនៅវេលាម៉ោង ២៣:០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុមទី១៩ ភូមិ០១ សង្កាត់ ០៣ ក្រុង-ខេត្ត ព្រះសីហនុ រួមនឹងជនរងគ្រោះ (ជនជាតិចិន) ០១នាក់ផងដែរ។
ជនសង្ស័យទាំង ០៣នាក់ រួមមាន៖
១.ឈ្មោះ Wu chai bin ភេទប្រុស អាយុ ៣៣ឆ្នាំ។
២.ឈ្មោះ Jiang gong hao ភេទប្រុស អាយុ ៣២ឆ្នាំ។
៣.ឈ្មោះ Liu hai hong ភេទប្រុសអាយុ៤៥ឆ្នាំ។
កម្លាំងបានដកហូតវត្ថុតាងមានខ្នោះច្រវាក់ ចំនួន ០២គូរ,ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ដង្កាប់ ចំនួន០១
, ញួរដងជ័រ ចំនួន០១, ពិលឆក់ ចំនួន០១, សោសម្រាប់ចាក់ខ្នោះ ចំនួន០២, វ៉ាលីធំ ចំនួន០១,ប័ណ្ណធនាគារ(ចិន) ចំនួន០១, អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន១០ សន្លឹក, លិខិតជំពាក់ប្រាក់ជាភាសាចិន ចំនួន ០១សន្លឹក និងប័ណ្ណបើកបរ ចំនួន០២សន្លឹក។

អត្ថបទដែលជាប់ទាក់ទង