ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហេង សំរិន ជំរុញមន្ត្រីឲ្យផ្លាស់ប្តូរឥរិយាបទ របស់ខ្លួនលុបបំបាត់ ភាពក្រអឺតក្រទម

93

ត្បូងឃ្មុំៈ សម្តេចពញាចក្រី ហេង សំរិន បានជំរុញមន្ត្រី ឲ្យផ្លាស់ប្តូរឥរិយាបទ របស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយសាមញ្ញដាក់ខ្លួនឲ្យទាប ជាមួយប្រជាពលរដ្ឋ អ្វីដែល ប៉ះទង្គិចផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ សម្តេចអគ្កមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល ជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា ស្រុកមេមត់ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរំលឹកដាស់តឿនដល់មន្រ្តីគណបក្សនៅមូលដ្ឋាន ត្រូវលើកកម្ពស់មនសិការ ស្នេហាជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជន ដោយមិនរើសអើង និងបម្រើប្រជាជន ដោយស្មោះត្រង់ឥតលក្ខខ័ណ ត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តសកម្មភាពចិញ្ចឹមចលនា ចុះជួយមូលដ្ឋានឲ្យបានខ្លាំងក្លា ខិតខំពង្រឹងគុណភាព និងពង្រីកបរិមាណសមាជិកបក្ស តាមគោលការណ៍ “រក្សាចាស់ បង្កើតថ្មី” និង “សមាជិកមួយរូប សន្លឹកឆ្នោតគាំទ្រ គណបក្សមួយសំឡេង “។

សម្តេចពញាចក្រី ហេង សំរិន បានជំរុញមន្ត្រី ឲ្យផ្លាស់ប្តូរឥរិយាបទ របស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយ សាមញ្ញដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋ អ្វីដែល ប៉ះទង្គិចផលប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវជៀសវាងជាដាច់ខាត។ បំពេញតម្រូវការជូនប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈផ្សេងៗដែលជាសេវាតម្រូវការ និងខិតខំបំពេញបន្ថែមនូវសេវាសំណូមពររបស់ពួកគាត់ ត្រូវរួមគ្នាខិតខំអនុវត្តឲ្យបានល្អ៕

  

អត្ថបទដែលជាប់ទាក់ទង