ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់រង្វាន់៤៧១,១០០,០០០រៀលប្រគ់ជូនអ្នក ឈ្នះមេដាយលើកឆាកអន្តរជាតិ

251

ភ្នំពេញ៖ថវិកាចំនួន៤៧១.១០០.០០០រៀលត្រូវបាន ក្រសួងអប់រំយុវជន និង កីឡាផ្ដល់ជូនដល់កីឡាករ-កីឡាការិនីគ្រូបង្វឹក គ្រូជំនួយនៃកីឡាចំនួន៣ប្រភេទដែលដណ្ដើមបានមេដាយ ក្នុងការប្រកួតចំនួន៤ព្រឹត្តិការណ៍នៅក្រៅប្រទេស ។

​ពិធីប្រគល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨មិថុនា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដោយមានការចូលរួមពីសំណាក់ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ។

​ប្រភេទកីឡាសូហ្វតិន្នីសការប្រកួតជ្រើសរើសជើងឯកយុវជនពិភពលោកលើកទី៣នៅសាធារណរដ្ឋកូរេរក បានមេដាយសំរិទ្ធចំនួន២គ្រឿង ដែលមួយគ្រឿងៗត្រូវបានរង្វាន់១៣លានរៀល រួមជាមួយគ្រូបង្វឹកមួយរូបថវិកាដែល
ត្រូវបានទទួលសរុបមានចំនួន៥៧.២០០.០០០រៀល ។

សម្រាប់កីឡាប៉េតង់ដណ្តើមមេដាយប្រាក់ចំនួន៨គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ី

លើកទី១នៅប្រទេសឥណ្ឌាដែលមានទឹកប្រាក់ ចំនួន១៣០លានរៀល។កីឡាតុងហ្គីលម៉ូដូដណ្តើមមេដាយមាសចំនួន ១គ្រឿងនិងសំរិទ្ធ២គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកពិភពលោក នៅប្រទេសឥណ្ឌាដែលមានទឹកប្រាក់ចំនួន៦៦លានរៀល។

ដោយឡែកកីឡាសូហ្វតិន្នីសជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីនឆ្នាំ២០១៨ដណ្តើមមេដាយមាស ៤គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ៧គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអគ្នេយ៍ នៅប្រទេសហ្វីលីពិនដែលមានទឹកប្រាក់ចំនួន២១៧,៩០០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង