ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកកំណាច ចាប់កូនបោកស្លាប់ ព្រោឈ្លោះជាមួយ​ប្រពន្ធ​

65

សៀមរាប ៖​ សមត្ថកិច្ចនគរបាលមូលដ្ឋាន ស្រុកប្រាសាទបាគង ​បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​ ​ឪពុកទុរយសចាប់កូនខ្លួនឯងបោកនឹងសសរ​ផ្ទះ​បាយ បណ្ដាល​ឲ្យ​ស្លាប់ ព្រោះឈ្លោះឈ្លោះគ្នាជាមួយប្រពន្ធ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ជា​ឪពុក​នេះ​បាន​រត់គេចខ្លួន​បាត់​ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់យកមកផ្តន្ទាទោស។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៩ ក្នុង​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង។

អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង លោក​វរសេនីយ៍ឯក មិន ចន្ថា បានឲ្យដឹងថា កុមារ​នោះ មានឈ្មោះ ផាង ផល្លា អាយុ ១​ខួប​២​ខែ និង​ម្តាយ​ឈ្មោះ សោម សុ​ខម អាយុ២៨​ឆ្នាំ ​រស់នៅ​ភូមិ​តា​ប្រាក់ ឃុំ​មានជ័យ ស្រុក​ប្រាសាទ​បាគ​ង្គ ខេត្ត​សៀមរាប​។ ចំណែកឯ​ជន​សង្ស័យ​ជា​ឪពុក មានឈ្មោះ​ផ្លា​យ ​វិភា​ត់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ។​ កុមារ​រងគ្រោះ​ដែល​ត្រូវ​ឪពុក​បង្កើត​ចាប់​បោក​នឹង​សសរ​ផ្ទះបាយ​បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​ ក្រោយ​មក​បាន​ស្លាប់​ ពេល​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​

បើតាមសមត្ថកិច្ច ៖ ​នៅ​ថ្ងៃទី​២៧​មិថុនា វេលា​ម៉ោង​១៩​និង​២០​នាទី ឈ្មោះ ផ្លា​យ វិភា​ត់ ជា​ប្តី និងជា​ឪពុក​បង្កើត​របស់​កុមារ​រងគ្រោះ​ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រឿង​ទិញ​បន្លែ​មិនល្អ​យកមក​ធ្វើ​ម្ហូប ។ ឈ្លោះ​គ្នា​មួយ​សន្ទុះ​ក្រោយមក ពេល​ប្រពន្ធ​ដើរ​ទៅយក​ទឹក ប្តី​ក៏បាន​ចាប់​លើក​កូន​ រួច​យកទៅ​បោក​នឹង​សសរ​ផ្ទះបាយ​បណ្តាល​ឲ្យ​កូន​សន្លប់​ ថែមទាំងយកកាំបិតប្រុង​រ​ក​កាប់​កូន​ទៀត។ ​បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ជា​ឪពុក​នេះ​បាន​រត់គេចខ្លួន​បាត់​ភ្លាមៗ​តែម្តង។​ សមត្ថកិច្ច​ កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង