ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញនឹងផ្អាកការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ ឆ្លងកាត់ទន្លេសាប នៅមុខឃ្លាំងសាំង រយៈពេល១៥ថ្ងៃ

139

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ ឆ្លងកាត់ទន្លេសាប ស្ថិតនៅខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេល ១៥ថ្ងៃ ដោយគិតពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះតទៅ ដើម្បីថែទាំ និងត្រួតលក្ខណៈបច្ចេកទេសស្ពាន ហើយផុតរយៈពេលនេះនិងដាក់អោយដំណើរការជាធម្មតាឡើងវិញ ។

នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នេះ។ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញញ បានបញ្ជាក់ថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅខណ្ឌឬស្សីកែវ នៅតំបន់អភិវឌ្ឍជ្រោយចង្វារស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេល ប្រមាណ០១ឆ្នាំមកហើយ។ ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេ ឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស របស់ស្ពានដែកបេឡេនេះរួមមាន គ្រឿងបង្គុំស្ពាន ផ្នែកខាងលើ និងផ្នែកសសរទម្រស្ពាន។ក្នុងអំឡុងពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននូវ ការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេនេះ រយៈពេល១៥ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥តទៅ។ ផុតរយៈពេលកំណត់ខាងលើ ស្ពានដែកបេឡេ នឹងដាក់ដំណើរការជាធម្មតាឡើងវិញ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងពង្វាងការធ្វើចរាចរណ៍ ដោយធ្វើដំណើរតាមស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានជ្រោយចង្វារទី១, ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) និងស្ពានព្រែកព្នៅ ក្នុងរយៈពេលនៃការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ៕

 

អត្ថបទដែលជាប់ទាក់ទង