ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេលីត ចំរើនចាប់ផ្ដើមមានហាងឆេង ប្រកួតជាមួយអ្នកប្រដាល់បរទេស

98

ភ្នំពេញ:អ្នកប្រដាល់កម្ពុជាអេលីត ចំរើនក្លិបឆ្មាសសែនសុខចាប់ផ្ដើមមាន ឱកាសប្រកួតជាមួយអ្នកប្រដាល់
បរទេសហើយបន្ទាប់ពីការប្រកួតលើកដំបូងរបស់គេ បានទទួលជ័យជំនះលើអ្នកប្រដាល់ថៃដោយពិន្ទុនោះ ។
គេនៅចាំបានថាកាលពីដើមខែគឺថ្ងៃទី២មិថុនាអ្នកប្រដាល់អេលីត ចំរើនបានយកឈ្នះពិន្ទុលើអ្នកប្រដាល់ថៃ
យ៉ត វណឌី(Yprth Vandy)ដោយពិន្ទុ ។ តាមពិតយ៉ត វណ្ឌីមិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះទេព្រោះគេធ្លាប់
ផ្ដួលអ្នកប្រដាល់កម្ពុជាម៉ន សាម៉េតនៅទឹកទី១តែក្រោយមក សាម៉េតសងសឹកយកឈ្នះបានវិញដោយពិន្ទុ ។
នេះជាការប្រកួតលើកទី២របស់គេ ជាមួយអ្នកប្រដាល់មួយរូបផ្សេងទៀតគឺអុប សៃ(Op Sai) ។ ពួកគេប្រ
កួតគ្នាលើសង្វៀនWurkzរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣០មិថុនា។អុបសៃគេធ្លាប់មកប្រកួតនៅស្រុកខ្មែរគេមិន
មែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង និងចាញ់៨ដង ។
ចំពោះអេលីត ចំរើនការប្រកួតនេះគេត្រូវការ ឈ្នះខ្លាំងណាស់ដើម្បីឲ្យកេរ្តិ៍ឈ្មោះរបស់គេកាន់តែអណ្ដែតខ្លាំង
ឡើងថែមទៀត ។គេមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៥៤ដង ចាញ់២១ដង និងស្មើពិន្ទុ២ដង ។អេលីត ចំរើនអាច
បង្កើនស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនបន្ថែមទៀតបានឬទេ ?
ហ៊ឹម គឹមរៀងក្លិបតាព្រហ្មមានជ័យត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃស៊ុម ឈីតឡេក(Sum Chit
Leik)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។
គឹមរៀងមានវ័យក្មេងទម្ងន់ស្រាលក៏ពិតមែន តែគេជាអ្នកប្រដាល់ចាស់វស្សាគ្រាន់បើដែរ ។ គេមានផ្លែវ៉ៃល្អ
រហ័សតែការវ៉ៃចេញរបស់គេមិនសូវធ្ងន់ឡើយ ។ គេមានប្រវត្តិប្រកួតចំនួន២៥ដង ឈ្នះ២២ដង និងចាញ់៣ដង ។
ចំពោះស៊ុម ឈិតឡេកនេះជាលើកដំបូងហើយ ដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹង
ថាគេមានសមត្ថភាពប៉ុណ្ណា និងមានរបៀបវ៉ៃយ៉ាងណានោះឡើយ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន២៩
ដង ឈ្នះ២២ដង និងចាញ់៧ដង ។ហ៊ឹម គឹមរៀង និង ស៊ុម ឈិតឡេកនរណាឈ្នះ ?

អត្ថបទដែលជាប់ទាក់ទង