ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ានលើកទី៤៣ ថ្ងៃដំបូងមេដាយវៀតណាមលើគេ

114

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ “(43 rd South East Asia Age Group Swimming Championship 201 9)”ថ្ងៃទី២៨មិថុនាដែលជាថ្ងៃដំបូងប្រទេសវៀត
ណាមដណ្ដើមបានមេដាយច្រើនជាងគេជាបណ្ដោះអាសន្ន ។
ប្រទេសវៀតណាមដណ្តើមមេដាយ១៥គ្រឿង ដែលក្នុងនោះមេដាយមាស៥គ្រឿងប្រាក់៧គ្រឿងនិងសំរិទ្ធ៣គ្រឿង ប្រទេសថៃស្ថិតនៅលំដាប់ទី២ដណ្តើមមេដាយ៧គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង និងប្រទេសឥណ្ដូនេស៊ីដណ្តើមមេដាយ៤គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង។
ចំណែកប្រទេសសិង្ហបូរីដែល ជាមហាអំនាចហែលទឹកមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរនោះ ដណ្តើមមេដាយ៦គ្រឿង ក្នុងនោះមេដាយមាស២គ្រឿង និងសំរិទ្ធ៤គ្រឿងប្រទេសហ្វីលីពិន ដណ្តើមមេដាយ៣គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង និងប្រទេសម៉ាឡេស៊ីដណ្តើមមេដាយ៤គ្រឿងក្នុងនោះប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។ កម្ពុជាដែលជាម្ចាស់ផ្ទះមិនទាន់រកបាន មេដាយនៅឡើយទេ ។
ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី ៤៣ ឆ្នាំ២០១៩ នៅកម្ពុជានេះមាន
ការចូលរួមពីបណ្ដាប្រទេសចំនួន ១០ នៅក្នុងអាស៊ីអាគ្នេយ៍ ដូចជាប្រទេសហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ីប្រ៊ុយណេឡាវនិងកម្ពុជាម្ចាស់ផ្ទះដែលមានប្រតិភូគ្រូបង្វឹកនិងកីឡាករកីឡាការិនីចូលរួមសរុបចំនួន៤០៨នាក់ ក្នុងនោះកីឡាករមានចំនួន១៦៨នាក់ និងកីឡាការិនីមានចំនួន១៤៩នាក់ ហើយគ្រូបង្វឹកមានចំនួន៧៨នាក់ និងអាណាព្យាបាលសរុបចំនួន១៣ នាក់។
គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងទៀតថា សម្រាប់វិញ្ញាសាប្រកួត គឺមានសរុបទាំងអស់ចំនួន ១០៥វិញ្ញាសា ដែលរួមមានក្រុមទី ១ គឺអាយុក្រោម ១៣ ឆ្នាំកីឡាករ មាន១៦វិញ្ញាសានិងកីឡាការិនី ១៦វិញ្ញាសា ។ក្រុមទី ២ អាយុចាប់ពី ១៤ដល់ ១៥ឆ្នាំ កីឡាករ មានចំនួន១៦វិញ្ញាសាកីឡាការិនី ១៦ វិញ្ញាសា និងវិញ្ញាសាជាក្រុមមានចំនួន ៩វិញ្ញាសា ។ក្រុម ទី៣ អាយុចាប់ពី ១៦ ដល់ ១៨ ឆ្នាំកីឡាករ មាន១៦ វិញ្ញាសា និងកីឡាការិនីមាន ១៦វិញ្ញាសា ។ ក្នុងការប្រកួត មានមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិចំនួន១៥នាក់ មន្ត្រីគណៈកម្មការបច្ចេកទេសកម្ពុជាចំនួន១០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង