សម្តេចក្រឡាហោមស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០១៩ ថ្មីៗនេះ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
តាមព្រះរាជក្រឹត្យលេខ សន រកត០៦១៩/៩១៤ ចុះថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានផ្ទេរភារកិច្ចឯកឧត្តមគួច ចំរើន អភិបាល ខេត្តកំពង់ចាម មកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
តាមព្រះរាជក្រឹត្យលេខសន រកត ០៦១៩ /៩៤៣ ចុះថ្ងៃទី ២៧ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានតម្លើងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍ឯក យន្ត មីន អត្តលេខ ០០០៩៥៣ ជានាយឧត្តមសេនីយ៍នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និងតែងតែមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ៕