ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកម្តាយរកស៊ីចិញ្ចឹមក្រពើលក់ កូនស្រីយុ២ឆ្នាំធ្លាក់ចូលអាងក្រពេី​ ក្រពើស៊ីខ្ទេច

110

សៀមរាប ៖ ក្មេងស្រីអាយុជាង២ឆ្នាំម្នាក់ ត្រូវបានសត្វក្រពេីដែលឪពុកចិញ្ចឹម ខាំសុីជាអាហារ សល់តែលលាដ៏ក្បាល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិពោធិ៍បន្ទាយជ័យ ឃុំសៀមរាប ស្រុកសៀមរាប ខេត្ដសៀមរាប ខណៈឳពុករវល់ប្រហែល១០នាទី ភ្លេចមើលកូនកូនធ្លាក់ចូលអាងក្រពើ ។
ប្រភពបានឱ្យដឹងថា ម្តាយកំពុងសរសៃខ្ចីកូនតូច ឳពុកជាអ្នកមើលថែកូន ខណៈនោះឳពុករវល់យកអីវ៉ាន់អោយប្រពន្ធក្នុងផ្ទះដែលកំពុងបោកខោអាវ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ កូនបានវារធ្លាក់ ចូលអាងក្រពើ ដែលគ្រួសារនេះចិញ្ចឹមជាមុខរបរ បណ្ដាលអោយក្រពើជាច្រើនក្បាល ដណ្ដើមគ្នាជាអាហារ សល់តែឆ្អឹងក្បាលតែប៉ុណ្ណោះ ក្រោយពេលឪពុកមកវិញ ប្រហែល១០នាទី ។

សូុមបងប្អូនដែលចិញ្ចឹមក្រពេីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដាក់ចំណី, ដូរទឹកជាដើម ជាពិសេសកូនចៅហាមដាច់ខាត អោយនៅជិត ឬឡេីងលេងលេីអាងក្រពេី ។

ដោយឡែកនេះបើយោងតាមប្រភពម្ចាស់គណនី ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Hy Branon បានសរសេររៀបរាប់ប្រាប់ពីហេតុការណ៍ឲ្យដឹងថា៖”សង្វេគខ្លាំងណាស់ប៉ាម៉ាក់រវល់ធ្វើការ ទុកកូនអាយុ ២ឆ្នាំចោលកូនធ្លាក់ចូលក្នុងអាងក្រពើហែកសុីសល់តែលលាដ៍ក្បាល សូមវិញ្ញាណក្ខន្ធក្មួយបានទៅកាន់សុគតិភព”។ បន្ថែមពីនេះទៀតនារីម្នាក់មានឈ្មោះ បង ឡុង ដែលគាត់ត្រូវជាមីង ក្មេងស្រីដែលត្រូវបានក្រពើហែកសុីនោះ បានបង្ហាញ់ពីអារម្មណ៍យ៉ាងក្ដុកក្ដួល និងបានប្រាប់ឲ្យដឹងពីរឿងខ្លះៗថា៖”មួុយពព្រិចភ្នែកសោះជីវិតក្មួុយស្រីខ្ញុំម្នាក់បានស្លាប់បាត់ជីវិត ដោយសារតែក្រពើ សុីនៅសល់តែលលាដ៍ក្បាលឡើងលើអាងក្រពើលើកទីមួុយប៉ា ខ្ញុំឃើញទាន់យកចុះមកវិញបាន លើកទីពីរក្រពើសុីបាត់ទៅនៅសល់លលាដ៍ក្បាលតែប៉ុណ្ណោះ ក្មួុយស្រីអាយុ ២ឆ្នាំ ម្តាយបានត្រឹមតែអង្គុយយំឱបកូន ហើយគាត់ជាម្តាយក៏សសៃខ្ចី ដែលមានកូនង៉ា មួុយទៀត ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១២៖០០ថ្ងៃត្រង់សូមក្មួុយស្រីទៅឲ្យសុខចុះជាតិក្រោយចាំជួុបមីងទៀតណា”៕

អត្ថបទដែលជាប់ទាក់ទង