ឃាតករសម្លាប់ស្រ្តីម្នាក់មានផ្ទៃពោះ ពីកន្លែងផ្សេង វះកាត់សព និងដុតកម្ទេច នៅផ្លូវលំ ភូមិបាក់ខែង
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញប្រកាសរកសាច់ញាតិ ជនរងគ្រោះដែលត្រូវបានឃាតករដុតសម្លាប់យ៉ាងឃោរឃៅ ជាបន្ទាន់ បបន្ទាប់ពីមានឃាតករវះកាត់សាកសពនិងដុតកម្ទេចស្ត្រីម្នាក់មានផ្ទៃពោះ នៅផ្លូវលំ ភូមភូមិបាក់ខែង។
នៅយប់ថ្ងៃទី ២៩ខែ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលំ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា វេលាម៉ោងប្រហែល២១ ៣០នាទី មានករណីប្រទះឃើញសពមួយ ត្រូវបានគេដុតបំផ្លាញ គួរឲ្យភ្ញាក់ផ្អើលបំផុត ដោយជនរងគ្រោះត្រូវបានឆេះខ្លោចខ្ទេច ចំណាំលែងបាន។ យោងតាមលទ្ធផលនៃការពិនិត្យស្រាវជ្រាវ និងធ្វើ កោសល្យវិច្ច័យ សមត្ថកិច្ចសន្និដ្ឋាន ថា ជនរងគ្រោះ គឺជាស្រ្តីដែលមាន ផ្ទៃពោះប្រហែលប្រាំបីសប្តាហ៍ ត្រូវបានឃាតករសម្លាប់ ដោយសាររឹត ក ជាមុន ទើបយកច្រកក្នុងវ៉ាលិស ទៅដុតបំផ្លាញភស្តុតាង ជាក្រោយ។
ដូច្នេះសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវចំពោះ បងប្អូនណា ដែលបានបាត់សមាជិកក្រុមគ្រួសារ មានភិនភាគដូចជនរងគ្រោះខាងលើ សូមទំនាក់ទំនង តាមជាបន្ទាន់។
តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចបានឲ្យដឹងថា ជាលទ្ធផល ការពិនិត្យនិងស្រាវជ្រាវ ៖
១.ការស្រាវជ្រាវ ៖ បំភ្លឺពីសាក្សីជាកម្មករបូមខ្សាច់២នាក់ ម្តុំក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ៖ នៅវេលាម៉ោងដឹងកើតហេតុខាងលើ ពេលត្រឡប់មកពីហូបអាហារ ផ្លូវ៦អាវិញ បានឃើញរថយន្តម៉ាកឡិចស៊ីស ពណ៍ស ៣៣០ ចតនៅជិតកន្លែងកើតហេតុ និងឃើញគំនរភ្លើងកំពុងឆេះ។ មួយសន្ទុះក្រោយមក កម្មករនោះ ក៏ត្រឡប់មកវិញ ឃើញរថយន្តនោះ បើកចេញពីកន្លែងកើតហេតុ សំដៅទសំដៅទៅស្ពាន លីយ៉ុងផាត់បាត់។ ហើយកម្មករនោះ ទៅមើលកន្លែងឆេះ ទើបដឹងថា មានសាកសពត្រូវគេដុត រួចរាយការណ៍ប្រាប់សមត្ថកិច្ច។
ការពិនិត្យកាមេរ៉ាសុវត្ថិភាព នៅស្ពានលីយ៉ុងផាត់ (សាលាក្រុង) ឃើញនៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២១និង១៤នាទី មានរថយន្តឡិចស៊ីស៣៣០ ពណ៌ស១គ្រឿង បើកឆ្លងស្ពានចូលភ្នំពេញ តែមិនច្បាផ្លាកលាកលេខ។ នៅថ្ងៃដដែល វេលាម៉ោង២១និង១៧នាទី និង២១និង១៩នាទី ក៏មានរថយន្តឡិចស៊ីស៣៣០ ឆ្លងស្ពានចូលភ្នំពេញ តែតែមិនច្បាស់ផ្លាកលេខ។
២.ការពិនិត្យកន្លែងកើហេតុ សាកសព និងការវះកាត់សាកសព, សពជាមនុស្សស្រី និងមានកូនក្នុងផ្ទៃ។
តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយរឹតក។
៣. ការវាយតម្លៃនិងសន្និដ្ឋានៈ ជាករណី ឃាតកម្ម។
ជនរងគ្រោះជាមនុស្សស្រី និងមានកូនក្នុងផ្ទៃ៨សប្តាហ៍ ហើយស្លាប់ដោយសាររឹតក។
ជនរជនរងគ្រោះត្រូវសម្លាប់ពីកន្លែងផ្សេង រួចដឹកយកមកដុតបំបាត់ដាន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្វែងរកអត្តសញ្ណាណ ជនរងគ្រោះ និងស្វែងរកក្រុមជនសង្ស័យ ដែលសម្លាប់ ជនរងគ្រោះរួចដឹកមកដុតចោលកម្ទេច សាកសព យកមកផ្តន្ទាទោសតាមច្បាប់ ។
បច្ចុុប្បន្ន សាកសពកំពុងតម្កល់ នៅវត្តស្ទឹងមានជ័យ ៕