ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហេង សំរាំងចង់ស៊ីឡាក ឯ ទេស សំខាន់តស៊ូដល់ទឹក៥ទាំងទក់សាច់

89

​ភ្នំពេញ:ព្រឹត្តិការណ៍Boodtrong Gold Medal Fighter on Fireលើសង្វៀនអាស៊ីអាគ្នេយ៍ ព្រឹកថ្ងៃទី៣០មិថុនាអ្នកប្រដាល់កម្ពុជា២រូបបានខ្ទាតចេញពីការប្រកួតហើយ ។

​ទេសសំខាន់ក្លិបកងពលតូចលេខ៧០ប្រកួតចាញ់ អ្នកប្រដាល់អ៊ីរ៉ង់ហ្គា ហ្វារី(Gafari)ដោយពិន្ទុដាច់តែម្ដង ។
សំខាន់គេបង្ហាញពីអំណួតបន្តិច ព្រោះគេព្យាយាមសម្រុកចូលទៅរកគូប្រកួតរហូតតែចូលទៅឲ្យគេវ៉ៃតែប៉ុណ្ណោះ ។

ទោះបីសំខាន់សម្រុកចូលនិងផ្លាស់ប្ដូររបៀប វ៉ៃក៏ពិតមែនតែការវ៉ៃចេញរបស់សំខាន់មិនចមគោលដៅឡើយ ។​នៅចុងទឹកទី២សំខាន់ត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពីទទួលរងកណ្ដាប់ដៃ របស់ហ្គាហ្វារីធ្ងន់ៗមកនោះតែស្នូរជួងបញ្ចប់ទឹកបានសង្គ្រោះសំខាន់ឲ្យ មានឱកាសបន្តការប្រកួតទៅទឹកទី៣ទៀត ។​៣ទឹកចុងក្រោយក៏មិនមែនជាឱកាសរបស់សំខាន់ដែរ តែគឺជាឱកាសរបស់ហ្គាហ្វារីព្រោះសំខាន់ទន់កម្លាំង ឯហ្គាហ្វារីនៅតែខ្លាំងដដែល ។ បន្ទាប់ពីប្រកួតចប់ទឹកទី៥សំខាន់ចាញ់ហ្គាហ្វារីដោយពិន្ទុ ។ចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឲ្យហ្គាហ្វារីឈ្នះទាំងអស់គ្នា ។

​ហេង សំរាំងក្លិបព្រៃទទឹងកីឡាបានធ្វើពុតជាសន្លប់បន្ទាប់ពីអ្នកប្រដាល់ថៃឈុក ណាំឆៃ(Chhuok Namchhai)ទាត់បន្ថែមមួយជើងចំពោះនៅទឹកទី២ ។

​លោកឧត្តមសេនីយ៍រាជ សូផែនដែលជាស្នងការប្រកួតបានពន្យល់ថាឈុក ណាំឆៃពិតជាមានកំហុសមែនតែ មួយជើងនេះមិនដល់ថ្នាក់សំរាំងសន្លប់នោះទេហេតុនេះទើបលោកសម្រេចឲ្យសំរាំង ចាញ់ព្រោះគេបន្លំចង់ស៊ីឡាក ។ ​សម្រាប់ព្រឹត្តិការណ៍នេះអ្នកចាញ់គឺខ្ទាតចេញពីការប្រកួតឯអ្នកឈ្នះនឹងឡើងទៅប្រកួតជុំទី២ទៀត ។ពេលនេះ មានអ្នកប្រដាល់កម្ពុជា៣រូបដែលកក់កៅអីសម្រាប់ជុំទី២និង៣រូបទៀតខ្ទាតចេកពីការប្រកួត ។ចំពោះអ្នកប្រដាល់បរទេសវិញគឺអ្នកប្រដាល់ថៃ២រូប និងអ៊ីរ៉ង់មួយរូបបានកក់កៅអីសម្រាប់ជុំទី២ និងអ្នកប្រដាល់ថៃមួយរូបអ៊ីរ៉ង់មួយរូប និងចិនមួយរូបខ្ទាត ចេញពីការប្រកួតដែរ ។

អត្ថបទដែលជាប់ទាក់ទង