ទស្សនិជនថា៖ ធ្លាប់ឃើញ ពិធីការិនី ហេង កែវនីតា ពេលផាត់មុខ និងមិនទាន់ផាត់មុខ ស្អាតមួយបែប
ភ្នំពេញ៖ ចុងក្រោយនេះ ទស្សនិជនឲ្យតម្លៃ សម្រស់ ពិធីការិនី ហេង កែវនីតា កាន់តែមានសម្រស់ និង ការតែងខ្លួនទាន់សម័យគួរឱ្យស្រឡាញ់ ប៉ុន្តែថ្មីៗនេះគេបានឃើញរូបថតរបស់ ហេង កែវនីតា មួយសន្លឹកក្នុងសម្រស់ធម្មតា ឃើញថាប្លែក និង ស្អាតបែបធម្មជាតិ ។ មានការលើកឡើងពីសំណាក់មហាជនថានៅពេលផាត់មុខ និង មិនទាន់ផាត់មុខសម្រស់របស់ ហេង កែវនីតា ពិតជាស្អាត និង ខុសគ្នា តែយ៉ាងណាស្អាតម្យ៉ាងម្នាក់ ។ ក្នុងនោះក៏មានការបន្ថែមថាកាន់តែមានឈ្មោះបោះសំឡេងនៅក្នុងសិល្បៈ ហេង កែវនីតា កាន់តែមានរូបសម្រស់ស្រស់ស្អាត ជាពិសេសទម្រង់មុខប្រែប្រួលប្លែកខុសពីមុនស្ទើរមិនគួរឱ្យជឿ ។
ពិធីការិនី ហេង កែវនីតា ក៏ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងនៅក្នុងស្ថានីយទូរទស្សន៍បាយ័នក្នុងចំណោមស្រីស្អាតជាច្រើនរូប ។ នាងលេចមុខនៅក្នុងកម្មវិធីជាច្រើនដែលភាគច្រើនជាកម្មវិធីថតទុកនៅក្នុងស្ថានីយទូរទស្សន៍មួយនេះ ។ ក្រៅពីនេះ ហេង កែវនីតា ក៏លេចមុខនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុននានាផងដែរ ។ ការងារកាន់តែល្អប្រសើរតែបើងាកមកចំណងស្នេហ៍ហាក់មិនទាន់មានដំណឹងល្អបើទោះបីគេដឹងថា ហេង កែវនីតា និងលោក យឹម ណារ៉ា មានទំនាក់ទំនងពិសេសនិងស៊ីជម្រៅក្តី ៕