ចាប់ស្រ្តីជនជាតិវៀតណាម ចំនួន០២នាក់ និងថ្នាំញៀន
ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើក ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមចំនួន០២នាក់ និងថ្នាំញៀន។
ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង កាលពីវេលាម៉ោង ២០.១០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន០១លើក ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់:
១/ ឈ្មោះ វិន ធីឡាង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិវៀតណាម ស្រុកកំណើតភូមិធីវ៉ា ឃុំមីថាន់ ទីរួមខេត្តឡុងសៀង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ដកហូតវត្ថុតាង ម៉្សៅក្រាមពណ៌សថ្លាជាថ្នាំញៀន( ប្រភេទមេតំហ្វេតាមីន) ចំនួន០២ កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់ ២៧.២៣ក្រាម គិតទាំងសំបកវេចខ្ចប់។
២/ឈ្មោះ រត្ន័ ដែប ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មេរ៉ូលិញ កាសុីណូ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ដកហូតវត្ថុតាង:
-ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន២២កញ្ចប់ធំទម្ងន់ ៤៥១.៩២ក្រាមគិតទាំងសំបកវេចខ្ចប់។
-ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង។
សរុបវត្ថុតាងដកហូតរួមមាន: ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៣កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងធ្វើការសាកសួរដើម្បីចាត់ការបន្តតាមនីតិវិធី៕