ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអភិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងសកម្មភាពកម្ចាតត់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា

54

ភ្នំពេញ៖ ដេីម្បីសម្រេចផែនការជាយុទ្ធសាស្ត្ររបស់ខ្លួនក្នុងសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់ជាតិពីសង្គ្រាមនៅកម្ពុជា​ អង្គភាពសុីម៉ាក់ផ្តោតការយកចិត្តទុកដាក់លេីគោលដៅសំខាន់បំផុតចំនួន៣។ នេះបើតាមការបញ្ជាក់របស់លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ តាមរយៈហ្វេសប៊ុក នៅថ្ងៃទី១កក្កដានេះ។

អង្គភាពសុីម៉ាក់ផ្តោតការយកចិត្តទុកដាក់លេីគោលដៅសំខាន់បំផុតចំនួន៣ ៖
គឺ​ ១.​ ការពង្រឹងធនធានមនុស្ស​ ២.​ ការពង្រឹងនីតិវិធីប្រតិបតិ្តការ​ និង៣.​ ការពង្រឹងបច្ចេកវិទ្យា​ (technologies)! គោលដៅទាំង៣​វាមានចំណងភ្ជាប់ជាមួយគ្នា។ លោកបន្តថា ខ្ញុំសូមលេីកយកគោលដៅទី៣នៃការអភិវឌ្ឍន៍បច្ចេកវិទ្យាមកជំរាបជូន៖​ ដេីម្បីសម្រេចថាបច្ចេកវិទ្យាថ្មីមួយអាចបម្រើប្រតិបតិ្តការក្នុងសកម្មភាពបោសសំអាតមីនបាន​ ត្រូវឈរលេីមូលដ្ឋានសំខាន់ៗមួយចំនួនដូចខាងក្រោម៖​
១.​ តត្រូវបង្កេីតបទដ្ឋានតម្រូវការប្រតិបតិ្តការ​ (standard operational requirements, SOR) ក្រុមវិស្វករ​ អ្នកវិទ្យាសាស្ត្រ​ ត្រូវវាយតម្លៃយ៉ាងលំអិតនិងម៉ត់ចត់បំផុតនូវកង្វល់និងតំរូវការរបស់អ្នកជំនាញសកម្មភាពមីន​។ នេះជាឯកសារគោលក្នុងការបង្កេីតគំនិតផ្តួចផ្តេីមនៃការដំណេីការអភិវឌ្ឍន៍ឬបង្កេីតបច្ចេកវិទ្យាថ្មី។
២.​ ការធ្វេីតេស្តវាយតំលៃ​ សមត្ថភាព​​ ប្រសិទ្ធភាព​ ភាពធន់​ និងសុវតិ្ថភាព​ (performance, survivability, and safety tests)៖​ បន្ទាប់ពីមានការឯកភាពលេីSOR ហេីយអ្នកវិទ្យាសាស្ត្រ​ ដំណេីរការផលិតឧបករណ៍ជាគំរូ​ ដេីម្បីយកមកធ្វេីតេស្តដូចរៀបរាប់ខាងលេី ដោយត្រូវកែលំអរតាមការចាំបាច់​ និងតេស្តបន្ត។ សូមបញ្ជាក់ថា​ ករណីតេស្តនេះមានច្រេីនស្ថានភាពដូចជាតំបន់ព្រៃ​ តំបន់ទឹក​និងដីជ្រាយ​ តំបន់ដីទួលភ្នំ​ គ្រាប់មីន/គ្រាប់​ ធំតូច​ជំរៅរាក់ជំរៅជ្រៅ​ ដង់សុីតេតិច​ ច្រេីន​ ជាដេីម។ ល។ ….។ ល។ ព្រមទាំងត្រូវឆ្លងកាត់តេស្តដីយ៉ាងច្រេីនប្រភេទនៅកម្ពុជាដោយរួមទាំងដីមានល្បាយថ្ម​ និងសារធាតុរ៉ែផងដែរ។ សូមបញ្ជាក់ថា​ អង្គភាពសុីម៉ាក់មានកន្លែងធ្វេីតេស្តនេះនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៅខេត្តកំពង់ឆ្នាំង​ និងនៅសារមន្ទីរសន្តិភាពសកម្មភាពមីននៅខេត្តសៀមរាប​ ដែលជាលានតេស្តបានរៀបចំនិងមានការគាំទ្រដោយសហរដ្ឋអាមេរិកនិងជប៉ុន​ អស់ថវិការាប់លានដុល្លារ​។
៣.​ បង្កេីតបទដ្ឋានប្រតិបតិ្តការ​ (standards operational procedures, SOP)​៖​ ករណីឧបករណ៍​ទាំងឡាយណា បានឆ្លងកាត់ការធ្វេីតេស្តជាប់​ និងយល់ថាអាចឈានទៅប្រេីប្រាស់បំរេីប្រតិបតិ្តការបានលុះត្រាតែមានបទដ្ឋានប្រតិបតិ្តការប្រេីប្រាស់ជាមុនសិន។ ដូចនេះដេីម្បីបង្កេីតSOP​ គេត្រូវយកឧបករណ៍នោះ​ មកធ្វេីសាកល្បងប្រេីប្រាស់ក្នុងចំការមីន/គ្រាប់សិប្បនិមិត្តនិងចំការមីន/គ្រាប់ពិត​ ជាមុនសិន​ ដែលហៅថាintegration trials។

លោកបានបន្ថែមទៀតថា អ្វីដែលលេីឡេីងយ៉ាងសង្ខេបខាងលេី​ គឺមានអ្នកប្រាជ្ញ​ អ្នកវិទ្យាសាស្ត្រ​ សាស្ត្រាចារ្យ​ និងវិស្វករ​ មកពីសាកលវិទ្យាល័យ​ ក្រុមហ៊ុន​ និងស្ថានបន័រដ្ឋមកគ្រប់ទិសទីក្នុងពិភពលោក​ រាប់នៅកម្ពុជា​ និងមកពីសហរដ្ឋអាមេរិក​ កាណាដា​ អាលឺម៉ង់​ អុីតាលី​ អូស្ត្រាលី​ អង្គការ​NASA​ EU និងជប៉ុន​ បានសហការជាមួយអង្គភាពសុីម៉ាក់ជាហូរហែរផលិតបានឧបករណ័បោសសំអាតមីនប្រកបដោយជោគជ័យ​ និងបានលក់លេីទីផ្សារពិភពលោក។ ដូចជាគ្រឿងចក្រកំទេចមីនដែលផលិតតាមបច្ចេកទេសរបស់កម្ពុជាហេីយកំពុងប្រេីប្រាស់នៅឡាវ​ វៀតណាម​ អាហ្គានីស្ថាន​ កូឡំប៊ី​ បណ្តាប្រទេសនៅអាហ្វិកជាដេីម។

លោកហេង រតនា បានមានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្នជាង២៥ឆ្នាំនៃការស្រាវជ្រាវនិងអភិវឌ្ឍន៍​របស់អង្គភាពសុីម៉ាក់ជាមួយដៃគូជាអ្នកវិទ្យាសាស្ត្រ​ តារាវិទូ​ វិស្វករអ្នកជំនាញមនុស្សយន្តជប៉ុន​ អាលឺ្លម៉ង់​ និងអាមេរិក​ គឺគ្មានឧបករណ៍អ្វីមកជំនួសអ្នកជំនាញដោះមីនបានឡេីយ។ រាប់ទាំងគ្រឿងចក្រធុនធ្ងន់​ ធុនស្រាល​ ឧបករណ៍រាវមីន​ សត្វហិតក្លិន​ មនុស្សយន្ត​ គ្រឿងយន្តស្កែនរូបភាពក្រោមដី​ ក្នុងទឹក។
អង្គភាពសុីម៉ាក់​ ស្វាគមនន៍និងរីករាយសហការក្នុងតេស្តដេីម្បីវាយតម្លៃសមត្ថភាពជាក់ស្តែងនៃគ្រឿងចក្រឬគ្រឿងយន្ត​ មនុស្សយន្ត​ ឧបករណ៍រ៉ាវមីន​ជាដេីម ៕

អត្ថបទដែលជាប់ទាក់ទង