អគ្គីភ័យឆាបឆេះឃ្លាំងស្តុកអាវជជុះ និងផ្ទះប្រជាពលរដ្ឋ ក្បែផ្សាអូឡាំពិច តាំង ពីយប់ រហូតមកដល់ព្រឹក ភ្លើងមិនទាន់រលត់ នៅឡើយ
ភ្នំពេញ ៖ អគ្គីភ័យដែលឆាបឆេះឃ្លាំងស្តុកអាវជជុះ និងផ្ទះប្រជាពលរដ្ឋ នៅកាលពីវេលាម៉ោងជាង ១យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ១៧៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធនីភ្នំពេញ បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រេីន ហេីយមកទល់នឹងម៉ោងនេះ អគ្គីភ័យខាងលេី នៅមិនទាន់រលត់ទាំងស្រុងនៅឡេីយទេ ខណៈកម្លាំងអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌចំការមននិងខណ្ឌបឹងកេងកង កំពុងបន្តការអន្តរាគមន៍ដោយយកអេស្កាវាទ័រ មកកាយគំនរខោអាវជជុះនោះចេញមក ខណៈដែលផ្ទះថ្មកំពស់៣ជាន់នោះ ត្រូវភ្លេីងឆេះយូរម៉ោងហេីយ អាចនិងប្រឈាមនិងការបាក់ស្រុត។
ពាក់ព័ន្ធនិងគ្រោះអគ្គីភ័យខាងលេីនេះជំហ៊ានដំបូងសន្និដ្ឋានបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ទេីបបង្កអោយឆាបឆេះបែបនេះ តែយ៉ាងណាមិញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ មិនទាន់អាចសន្ឋិដ្ឋានបាននៅឡេីយ ដោយសារមូលហេតុអ្វីខ្លះ ខណៈដែលកម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវសិន។
ក្នុងប្រតិបត្តិការបង្កាគ្រោះអគ្គីភ័យខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យពិបាកអន្តរាគមន៍ដោយសារច្រកចូលតូចពេក មិនត្រឹមតែប៉ុណ្ណោះឃ្លាំងខាងលេីពោពេញទៅដោយដុំខោអាវជជុះជាច្រេីនផងដែរ រហូតមកទល់ម៉ោង០៦ព្រឹកនេះ ភ្លេីងមិនទាន់អាចគ្រប់គ្រងបាននៅឡេីយទេ ខណៈដែលកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ កំពុងប្រមូលកម្លាំងបន្ថែមកក្នុងដេីម្បីចេញជួយអន្តរាគមន៍៕