ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថាវាមិនមានអ្វីភ្ញាក់ផ្អើលឡើយ ដែលគណៈប្រតិភូអឺរ៉ុប ចោទប្រកាន់កម្ពុជារឿងសិទ្ធិសេរីភាពបញ្ចេញមតិ

56

ស្វីស៖ គណៈប្រតិភូសហភាពអឺរ៉ុប ចក្រភពអង់គ្លេស បារាំង និងអូស្ត្រាលី បានចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយខុសឆ្គងថា ការអនុវត្តច្បាប់នៅ ក្នុងប្រទេសកម្ពុជា បានធ្វើឲ្យមិនហូរ នៃសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរួមតូច។

ជាមួយករណីចោទប្រកាន់នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស បានចេញសេចក្តីឆ្លើយតប ក្នុងសម័យប្រជុំ លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឆ្លើយតបចំពោះ គណៈប្រតិភូអឺរ៉ុប ដែលបានចោទប្រកាន់ថា ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យលំហូរ នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរួមតូច។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានលើកឡើងថា វាមិនមានអ្វីភ្ញាក់ផ្អើលឡើយ ដែលជាញឹកញាប់ការអនុវត្តច្បាប់និងកម្ពុជាត្រូវបានគេសន្មតថាជាវិធានការខុសរួចជាស្រេច លើកលែងតែរាជរដ្ឋាភិបាលបង្ហាញថាវិធានការទាំងនោះត្រឹមត្រូវជាមុនសិន។
វាជារឿងវង្វេងវង្វាន់មួយ ដែលគណៈប្រតិភូទាំងនោះស្នើសុំឲ្យកម្ពុជាពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់និងបទបញ្ជា ដើម្បីធ្វើតាមការស្នើសុំនោះ ពួកគេបែរជាចោទកម្មថា រដ្ឋាភិបាលបានរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិទៅវិញ។ ក្នុងន័យនេះជាទូទៅគេសង្កេតឃើញហាគណៈប្រតិភូទាំងនោះតែងតែមើលមកកែវទឹក សិទ្ធិសេរីភាពកង់ការបញ្ចេញមតិនៅកម្ពុជាថាខ្វះតែកន្លះទៀត នោះកែវទឹកនឹងទៅជាកែវទទេ។ ខណៈដែលសាធារណជនទូទៅមើលឃើញថាខ្វះតែកន្លះទៀតនោះកែវនោះនឹងមានទឹកពេញ។
ហើយអ្វីដែលកាន់តែជាភាពអកុសលជាងនេះទៅទៀតនោះ ពួកគេបានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំងនៅពេលនិយាយពីការផ្ដល់ប្រព័ន្ធអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា។

ក្នុងនាមជាសមាជិកដែលមានទទួលខុសត្រូវខ្ពស់ចំពោះអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានចូលរួមចំណែកយ៉ាងទៀងទាត់ និងសកម្មក្នុងសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងផងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិជាច្រើនទៀត ដូចជានៅក្នុងប្រទេសសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប្រទេសឆាត ម៉ាលី ស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីប និងលីបង់ជាដើម។

ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កម្ពុជាបទត្រូវការជំនួយដែលរួមមានទាំងគម្រោងអ្វីអ្វីទាំងអស់លើកលែងតែគ្រឿងសព្វាវុធ EBAរបស់ EU។ ហើយលក្ខណៈអនុគ្រោះពន្ធទាំងនោះ កម្ពុជាពិតជាត្រូវការនិងឲ្យតម្លៃខ្ពស់។ ក៏ប៉ុន្តែដូចរដ្ឋដទៃផ្សេងទៀតផងដែរ អធិបតេយ្យភាពរបស់ប្រទេសកម្ពុជាមិនអាចដោះគោជាមួយជំនួយឡើយ។ ហើយចំនួនក៏មិនគួរត្រូវបានគេយកមកធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរជាមួយអធិបតេយ្យភាពទេ។ ចំពោះកម្ពុជាប្រសិនបើកម្ដៅវាឡើងខ្លាំង រហូតមិនអាចទ្រាំបាន នោះយើងនឹងចាកចេញពីផ្ទះបាយនោះ ៕

ខាងក្រោមនេះជាសេចក្តីឆ្លើយតបទាំងស្រុងរបស់ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា៖

អត្ថបទដែលជាប់ទាក់ទង