ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្តែងប៉ែន ចំរ៉ុង នឹងគូស្នេហ៍ថ្មីកំពុង​តែមានក្តីសុខខ្លាំងណាស់​ហើយក៏ត្រៀមចូល​រោងជ័យនា​ពេលឆាប់ៗនេះ

396

ភ្នំពេញ៖ តារាសម្តែងប៉ែន ចំរ៉ុង ត្រៀមចូលរោងជ័យជាមួយគូស្នេហ៍ថ្មី នៅឆ្នាំ២០១៩តែហាក់បីដូចជាស្ងាត់ទៅវិញ ក្រោយពីគេឃើញតាមរយៈការ បំពាក់ចិញ្ជៀនឱ្យគូសង្សារថ្មី នៅចំពោះមុខចាស់ទុំទាំងសងខាង ប៉ែន ចំរ៉ុង បានប្រកាសក្តែង ជា ដោយប្តេជ្ញាថា រូបគេនឹងរៀបការជាមួយស្រីស្អាតបណ្តូលចិត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ។បើតាមសកម្មភាពរាល់ថ្ងៃ មហាជនសង្កេតឃើញថា មើលទៅអារម្មណ៍ចំរ៉ុងហាក់ស្រស់ថ្លាខ្លាំងខុសធម្មតា ដោយតែងតែបង្ហាញភាពផ្អែមល្ហែម ឱបថើបអនាគតប្រពន្ធ នៅចំពោះ​មុខឪពុកម្តាយខាងស្រីទៀតផង។ ជាក់ស្តែង គេឃើញថា ទើបជាថ្ងៃចូលរោងការរបស់អ្នកទាំងពីរមិនបានកំណត់ថ្ងៃនៅឡើយក្តីក៏គេឃើញថាពួកគេកំពុងតែមានក្តីសុខយ៉ាងខ្លាំង នៅសកម្មភាពផ្សេងនៃការដើរលេងជាគូរមិនដាច់ពីរគ្នាសោះឡើយ។

លោកបានសេរសេរបង្ហោះតាមបណ្ដាញសង្គមថា៖ជូនអ្នកមានគុណដើរកំសាន្ត សួនសត្វ ភ្នំពេញសហ្វារី (ញញឹមស្រស់ណាស់ ឃើញចឹងមាន ក្តីសុខកប់ហ្គា)។

សូមបញ្ចាក់ថា៖ តារាសម្តែង ប៉ែន ចំរ៉ុង ធ្លាប់ជាអតីតស្វាមីជាមួយនឹង អ្នកនាង ភិន សុដាលិស ដោយបន្សល់នៅកូនស្រីមួយយ៉ាងស្រស់ស្អាតជាចំណងដៃ ក្រោយមកក៏បានចែកផ្លូវគ្នាដើររាងៗខ្លួនហើយកូនស្រីនៅខាង អ្នកនាង ភិន សុដា លិសជាអ្នកចិញ្ចឹមហើយរីឯលោក ចំរ៉ុងវិញក៏មានគូស្នេហ៍ថ្មីត្រៀមនឹងចូលរោងការខាងមុខនេះ ចែកឯអ្នកនាង ដាលិសឯណោះវិញមិនទាន់ឃើញគូថ្មីនៅឡើយទេគ្រាន់តែលេចលឺថាអ្នកនាងក៏មានអ្នកគ្រងបេះដូងដែរ តែយ៉ាងណានោះយើងមិនទាន់ដឹងច្បាស់ថាពិតមួយរយភាគរយនៅ ឡើយរងចាំមើលនឹងការបកស្រាយពីអ្នកនាងទៅចុះ៕

អត្ថបទដែលជាប់ទាក់ទង