សឹង្ហបុរី ទិញនំខួបកំណើត ជូនលោកប្រធានាធិបតីត្រាំ!
សឹង្ហបុរី៖ យោងតាមទីភ្នាក់ងារព័ត៌មានបរទេស បានផ្សាយឱ្យដឹងថា នៅថ្ងៃទី១១ មិថុនានេះ លោកលីស៊ាងឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី បានទទួលបដិសណ្ឋាកិច្ច និងលៀងសាយភោជនា អាហារថ្ងៃត្រង់ ជាកត្តិយស ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រតិភូ មុនកិច្ចប្រជុំកំពូល ចាប់ផ្តើមនៅថ្ងៃទី១២មិថុនានេះ។
របៀបការទូត ដ៏កំពូលរបស់សឹង្ហបុរី ក្នុងកំឡុងពិសាភោជនាអាហារនេះ លោកនាយករដ្ឋមន្រ្តី សឹង្ហបុរី បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ កើតឡើង គឺជូននំខួបកំណើត ដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជូនពរថ្ងៃខួបកំណើត ដល់លោកលោកប្រធានាធិបតី ត្រាំ មុនថ្ងៃកំណត់ ដែលលោកត្រាំ នឹងឈានចូលអាយុ៧២ឆ្នាំ នៅថ្ងៃទី១៤មិថុនានេះ៕