ស្នងការនគរបាលរាជធានី ជំរុញឲ្យស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យចុះតាមខណ្ឌ និងប៉ុស្តិ៍ទាំង១០៥
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជំរុញឱ្យចុះតាមខណ្ឌ និងប៉ុស្តិ៍ទាំង១០៥។
លោកស្នងការ បានថ្លែងថា គោលបំណងចុះទៅតាមខណ្ឌ និងប៉ុស្តិ៍ ស្នងការរងទាំងអស់ អាចក្តោបព័ត៌មានកងកម្លាំងជាក់ស្តែង តាមប៉ុស្តិ៍ និងទីតាំងតាមប៉ុស្តិ៍ ថាតើមានការខ្វះខាតអ្វីខ្លះ ហើយត្រូវរាយការណ៍ ដើម្បីឈានទៅរកដំណោះស្រាយសមស្រប។
លោក បានបន្ថែមថា នៅពេលស្នងការរង ទាំងទ្បាយ ចុះតាមខណ្ឌ និងប៉ុស្តិ៍ នឹងផ្តល់ភាពកក់ក្តៅ ដល់កងកម្លាំងថ្នាក់ក្រោម ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនពលរដ្ឋ នៅរាជធានីភ្នំពេញ ហើយពិសេសជាងនេះ អាចដឹងសុខទុក្ខមន្ត្រីនគរបាលតាមប៉ុស្តិ៍។
ជាងនេះទៅទៀត ការរឹតបណ្តឹងអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង ត្រូវបន្តធ្វើឱ្យបានល្អ ហើយត្រូវមានឧបករណ៍គ្រប់គ្រាន់ក្នុងការត្រួតពិនិត្យគ្រឿងស្រវឹង និងគ្រឿងញៀន ៕