ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសមុខតំ​ណែងថ្មី អភិបាល​ស្រុកចន្ទ្រា​ លោក ថន ​ថា​វុ​ទ្ធា ​ជា​កូន​របស់លោក​អ៊ុយ ​ថន, ​អភិ​បាលស្រុកចាស់ មិន​ចូលរួម

96


ខេត្តស្វាយរៀងៈ ប្រកាសមុខតំ​ណែង អភិបាល​ស្រុកចន្ទ្រា អភិបាលស្រុកចាស់មិនចូលរួម ហើយអភិបាលស្រុកថ្មី ​ដែលមកជំនួនលោក​ងួន​ រ៉ាំនោះ ​គឺ​ឈ្មោះ​ថន ​ថា​វុ​ទ្ធា ​អភិបាលរង​ស្រុក​ស្វាយជ្រំ ​ជា​កូន​របស់លោក​អ៊ុយ ​ថន ​ដែលមាន​តំណែង​ធំ ​នៅ​គណបក្ស​ខេត្ត​ស្វាយរៀង​។ ប៉ុន្តែការប្រកាសមុខតំ​ណែង អភិបាល​ស្រុកចន្ទ្រា​ បានប្រព្រឹត្ត​ទៅដោយរលូន មិនមានអ្វីរាំងស្ទះនោះឡើយ ហើយការដែលលោកអភិបាលស្រុកចាស់ដែលគេដកតំណែងនោះ អវត្តមានក្នុងពិធីផ្លូវការ ក៏គេមិនដឹងថា គាត់ទៅទីណាដែរ ឬកមានបញ្ហាអ្វីដែរ។ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់ ​បាននាំគ្នា​មកដល់​សាលាស្រុក​ចន្ទ្រា ​ដើម្បី​រក​យុត្តិធម៌ ​ឱ្យ​លោក​ងួន ​រ៉ាំ​ អភិបាលស្រុក​ចន្ទ្រា ​ដែល​ត្រូវគេ​ដកតំណែង​ចេញ ​ដោយ​គ្មាន​មូលហេតុ​។​

លោក ​ម៉ែន វិបុ​ល អភិបាលខេត្តស្វា​យរៀង នៅព្រឹកថ្ងៃ​ទី២ ខែកក្កដា ឆ្នាំ២០​១៩នេះ បាន​អញ្ជើញ ជាអធិបតី នៅក្នុងពិធីប្រកា​ស ចូលកាន់មុ​​ខតំណែងអភិបាល នៃគណៈអភិបាលស្រុកចន្ទ្រា ដែលពិ​ធីនេះ បានប្រព្រឹត្តទៅយ៉ាងរលូន នៅសាលាស្រុ​កចន្ទ្រា ខេត្តស្វាយរៀង បើទោះបី​ពិ​ធីប្រកាសនេះ ពុំបានឃើ​ញវត្តមាន របស់លោក​ ងួន រ៉ាំ អតីត​អភិបាលស្រុ​កចន្ត្រា ចូលរួមក៏ដោយ​ ។

យោងតាម​អនុក្រឹត្យ ស្តីពីកា​រផ្ទេរភារ​កិច្ច និងតែងតាំង​ មន្ត្រី​រា​ជការ របស់រា​ជរដ្ឋាភិ​បាលកម្ពុជា លេខ៥៦​៧អនក្រ.​តត ចុះថ្ងៃ​ចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក​ ព.ស ​២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩​ របស់​សម្តេចអ​គ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរា​ជាណាចក្រ​កម្ពុជា សម្រេច ​ផ្ទេរភារកិ​ច្ចលោក ងួ​ន រ៉ាំ ឋានន្ត​រស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ​៦ ពីអភិ​បាល នៃគណៈអ​ភិបាលស្រុ​កចន្ទ្រា ឱ្យទៅបំម្រើការងារ នៅសាលា​ខេត្តស្វាយ​រៀង។ តែង​តាំងលោក ​ថន ថាវុទ្ធា​ ឋានន្តរ​ស័ក្តិវរម​ន្ត្រីថ្នាក់លេខ២ ឱ្យកាន់​មុខតំណែង​ ជាអភិបា​ល នៃគណៈអ​ភិបាលស្រុក​ចន្ទ្រា។

នាឱកាសនោះ លោកអភិបាល​ខេត្តស្វាយរៀ​ង បានសម្ដែ​ងនូវការ​កោតសរសើ​រ និងវា​យតម្លៃខ្ព​ស់ ចំ​ពោះក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុ​ក មន្ត្រីរា​ជការគ្រប់លំ​ដាប់ថ្នាក់​ កងកម្លាំ​ងប្រដាប់​អាវុធ ​ប្រជាពល​រដ្ឋនៅទូទាំ​ងស្រុក​ ដែលកន្លង​មកបានខិ​តខំប្រឹងប្រែង យកអស់​កម្លាំងកាយ​ចិត្តបំពេ​ញតួនាទី ភារកិច្ច ប្រកប​ដោយការ​សាមគ្គីភាព ក្នុងជួរគ​ណៈអភិបា​លស្រុក ​និងមន្ត្រីរា​ជការទាំង​អស់ ធ្វើឲ្យ​ស្រុករបស់ខ្លួ​ន សម្រេ​ចបាននូវ​លទ្ធផលល្អប្រសើ​រ ទាំងការ​ផ្ដល់សេវា​សាធារណៈ ជូនប្រជា​ពលរដ្ឋ ​និងការថែរ​ក្សាបាន នូវសន្តិ​សុខ សុវត្ថិភា​ព និងស​ណ្ដាប់ធ្នាប់សា​ធារណៈ រួ​មចំណែកយ៉ា​ងសំខាន់ ក្នុងការអ​ភិវឌ្ឍសេដ្ឋ​កិច្ចសង្គម​ និងកាត់​បន្ថយភាពក្រី​ក្រ របស់ប្រ​ជាពលរដ្ឋ​។

ដោយឡែក ចំពោះការ​តែងតាំងមុ​ខតំណែង​នៅថ្ងៃនេះ គឺជាដំណើ​រការរដ្ឋ​បាលធម្មតា ក្នុងការ​រៀបចំមុខ​តំណែង មន្ត្រីរាជកា​រ ក្នុងមុខ​ងារសាធា​រណៈ ស្រប​ទៅតាមគោ​លការណ៍ គ្រប់គ្រង​របស់រដ្ឋបា​លថ្នាក់ក្រោ​មជាតិ ​ច្បាប់ និង​លិខិតប​ទដ្ឋានគតិ​យុត្ត ជាធរមាន​ ដោយ លោ​ក ថន​ ថាវុទ្ធា​ ត្រូវបាន​តែងតាំងជា​អភិបាល ​នៃគណៈអភិ​បាលស្រុក​ចន្ទ្រា ​ខេត្តស្វាយ​រៀង ជំ​នួសលោក​ ងួន រ៉ាំ ដែ​លត្រូវផ្ទេរ​ភារកិច្ច មកបម្រើ​ការងារ នៅសាលាខេ​ត្តស្វាយរៀ​ង ។

លោកអភិបាល​ខេត្ត ក៏បា​នផ្ដាំផ្ញើនូ​វកិច្ចកា​រសំខាន់ៗ មួយចំនួនដូចជា ១- ពង្រឹ​ងការសាម​គ្គីភាព ឯក​ភាពផ្ទៃក្នុង ​និងពង្រឹ​ងរបៀបរបបធ្វើ​ការងារ ឲ្យ​បានល្អ។ ២- បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។ ៣- គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។ ៥- បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ ៦- យកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនឃុំដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ៧- ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ ។ ៨- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យឲ្យបានល្អនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។ ៩- បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។ ១០- ខិតខំរួមសហការសាមគ្គីភាពអភិវឌ្ឍន៍ស្រុក ឲ្យកាន់តែមានការរីកចម្រើនថែមទៀត និងត្រូវចុះដោះស្រាយបញ្ហានានា ឆ្លើយតបនឹងសេចក្ដីត្រូវការពិតប្រាកដ និងជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ។ ១១- ត្រូវបន្តការពង្រឹងការទប់ស្កាត់ការ នាំចូលជ្រូកពីប្រទេសជិតខាងឲ្យបានដាច់ខាត។ ១២- ពិនិត្យលទ្ធភាពធ្វើផ្លូវ និងប្រព័ន្ធលូនៅច្រកព្រំដែនសំរោង។ ១៣- ត្រូវត្រួតពិនិត្យសំណង់ណាដែលមិនទាន់មានច្បាប់ត្រូវសុំច្បាប់ និងសាងសង់ឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

គួររំលឹកឡើងវិញផងដែរថា: កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់ ​បាននាំគ្នា​មកដល់​សាលាស្រុក​ចន្ទ្រា ​ដើម្បី​រក​យុត្តិធម៌ ​ឱ្យ​លោក​ងួន ​រ៉ាំ​ អភិបាលស្រុក​ចន្ទ្រា ​ដែល​ត្រូវគេ​ដកតំណែង​ចេញ ​ដោយ​គ្មាន​មូលហេតុ​។​
ក្នុងនោះ​ ពលរដ្ឋ​បាន​ចោទ​ជា​សំណួរ ​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត ​ថា​តើ​ការដកតំណែង​លោក​ងួន​ រ៉ាំ ពី​អភិ​បាលស្រុក​ចន្ទ្រា ​ដោយសារ​មូលហេតុ​អ្វី​ហើយ​យក​គាត់ ​ទៅ​ដាក់​កន្លែង​ណា​? ​ឱ្យទទួល​តំណែង​អ្វី​ពិត​ប្រា​ដក ព្រោះ​លោក​ងួន​ រ៉ាំ គ្មាន​កំហុស ​ដែល​ត្រូវ​ដកតំណែង​នោះទេ​។ ​ពលរដ្ឋ​បាន​បន្តថា ​ពួកគាត់​នាំគ្នា​មក​សាលាស្រុក​ចន្ទ្រា​នេះ ​មាន​គ្នា​រាប់រយ​នាក់​ដែរ ​តែ​ត្រូវ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​រារាំង ​មិន​ឱ្យមក​តវ៉ា​។​

​ពលរដ្ឋ​បាន​បន្តទៀតថា​ អ្នក​ជំនួស​លោក​ងួន​ រ៉ាំនោះ ​គឺ​ឈ្មោះ​ថន ​ថា​វុ​ទ្ធា ​អភិបាលរង​ស្រុក​ស្វាយជ្រំ ​ជា​កូន​របស់លោក​អ៊ុយ ​ថន​ដែលមាន​តំណែង​ធំ ​នៅ​គណបក្ស​ខេត្ត​ស្វាយរៀង​។​

​ពលរដ្ឋ​បានធ្វើការ​សំណូមពរ​ទ​ទូច​ ដល់​សម្តេច​តេ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​មេត្តា​មើលឃើ
ញ​មន្ត្រី​ល្អ ​ដែល​ខិតខំ​បំ​ម្រើ​រាស្ត្រ ​ដូចជា​ លោក​ងួន ​រ៉ាំ ​ហើយ​គេ​ដកតំណែង​ចោល​ផង ​បើ​មាន​ផ្លាស់ប្តូរ ​ពី​អភិបាលស្រុក​មួយ​ទៅ​អភិបាលស្រុក​មួយ​ មិនតូច​ចិត្ត​ទេ ​តែ​ដក​ចោល​ឲ្យ​ទៅ​បម្រើ​ការងារ ​នៅ​សាលាខេត្ត​ស្វាយរៀង​ទៅវិញ​។​

​សូមបញ្ជាក់ថា​ នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែមិថុនា ​ឆ្នាំ​២០១៩​នេះ ​រដ្ឋបាល​សាលាខេត្ត​ស្វាយរៀង ​បានចេញ​លិខិត​បំភ្លឺ ​ជា​សាធារណៈ​ជុំវិញ​នៃ​ការផ្លាស់ប្តូរ ​អភិបាលស្រុក​ចន្ទ្រា​ ដោយបាន​បញ្ជាក់ថា ​ទាក់ទង​នឹង​ករណី​ទៅ​នឹង​ការផ្លាស់ប្តូ​រ លោក​ងួន​ រ៉ាំ អភិបាលស្រុក​ចន្ទ្រា​ ឱ្យមក​បម្រើ​ការងារ​ នៅ​សាលាខេត្ត​ និង​ចាំ​ទទួល​តំណែង​ថ្មី​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង