ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀនជិត​២​០០​គីឡូ​ ត្រូវ​​​ដុត​បំផ្លាញ​ នៅស្ទឹង​ត្រែង

60

​ស្ទឹង​ត្រែង​៖​ ​ក្នុងឱកាសទិវា​អ​ន្តរជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿងញៀ​ន​ នៅ​​ក្រុង​ខេត្តស្ទឹង​ត្រែង​ អាជ្ញាធរបាន​​ដុត​បំផ្លា​ញ​វ​ត្ថុ​តាង​គ្រឿងញៀ​ន​ ចំនួន​ ៥​ខេត្ត ​(​ស្ទឹ​ង​ត្រែង​​ រតនគិរី​ មណ្ឌល​គិ​រី​ ព្រះ​វិហារ​ និង​ ក្រចេះ​)​ សរុប​រួម​ ជាង១៩៤​គីឡូក្រាម។​

នា​ថ្ងៃ​អង្គារ​ ១​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៩​ សាលា​ខេត្តស្ទឹងត្រែង​ បាន​ប្រា​រ​ព្ធ​ទិវា​អន្ត​រជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿងញៀ​ន​ នៅ​ក្រុ​ង​ខេត្តស្ទឹង​ត្រែង​ ក្រោម​​អធិបតី​ភាព​​ដ៏​ខ្ព​ង​​ខ្ពស់​​ លោក​ អ​ង្គ​វង្ស​ វ​ឌ្ឍ​នា​ រដ្ឋមន្ត្រី​ក្រ​សួងយុត្តិធម៌​ លោក​ នា​យ​ឧត្តម​សេនីយ៍​​ ម៉ក់​​ ជី​តូ​ អ​គ្គស្នងកា​រ​រង​​នគរ​បាល​ជា​តិ​ និង​​ឥស្សរជន​ជាន់ខ្ព​ស់​ជា​ច្រើ​ន​រូប​​ទៀត​​ ព្រម​ទាំង​សមាជិ​ក​ សមា​ជិ​កា​ អញ្ជើ​ញ​ចូលរួម​​មក​ ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​ ជាង​ ២៥០០​នាក់​។​

​បន្ទាប់​ពី​​បញ្ចប់​សុន្ទរកថា​​ និង​កា​រ​មាន​​មតិ​សំណេះសំណាល​​ លោក​រដ្ឋមន្ត្រី​​ក្រសួងយុ​ត្តិធម៌​​ បាន​អញ្ជើញ​បង្ហោះ​​សារ​អប់រំ ​ចង​​ភ្ជាប់​ប៉ោងៗ​ ជា​និមិត្តរូ​ប​ បាន​ដុត​​បំផ្លាញ​វត្ថុ​​តាង​គ្រឿង​ញៀន​ ចំនួន​ ៥​ខេត្ត ​(​ស្ទឹង​ត្រែង​ រតនគិរី​ មណ្ឌល​គិ​រី​ ព្រះ​វិហារ​ និង​ ក្រចេះ​)​ សរុប​រួម​ ១៩៤,៨៤​គីឡូក្រា​ម​ ក្នុង​នោះ​រួម​មាន​៖ ​មេ​តំ​ហ្វេ​តា​មីន​ (Ice)​ ចំនួន​ ១៧៩.៧២១,៨០​ ក្រាម​ ​មេ​តំ​ហ្វេ​តា​មីន​ (WY)​ ចំនួន​ ៣.២១៥,៨​ ក្រាម​
កេ​តា​មីន​ ចំនួន​ ១០.៨៩៩,៧​ ក្រាម​ ៕

អត្ថបទដែលជាប់ទាក់ទង