សូត្រ ប៊ុនធីអស់ឱកាសហើយក្នុងខណៈដែលចាន់ សំអាតអស់បារម្ភ
ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៦កក្កដាគឺជាការប្រកួតចុង
ក្រោយនៃវគ្គសន្សំពិន្ទុហើយ ។
ចាន់ សំអាតក្លិបអប់រំកាយស្រុកអន្លង់វែងដែល ៣ប្រកួតឈ្នះ២ប្រកួតចាញ់មួយប្រកួតនោះទោះបីការប្រកួត
ចុងក្រោយនេះជួបបរាជ័យក៏គេមានកៅអី សម្រាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។ សំអាតត្រូវប្រកួតចុង
ក្រោយជាមួយអ្នកប្រដាល់ថៃភុត ផេតណយ(Phut Phatnoy)ដែល៣ប្រកួតរបស់គេឈ្នះ២ប្រកួតចាញ់មួយប្រកួត
ដែរនោះ ។
សម្រាប់ភុត ផេតណយការប្រកួតមួយនេះគេត្រូវការ ឈ្នះដាច់ខាតប្រសិនបើចាញ់គេមិនមានឱកាសឡើងទៅ
ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ ។ ព្រោះមួយប្រកួតដំបូងរបស់គេៗ រក្សាទម្ងន់មិនបានគេបានពិន្ទុសូន្យហេតុ
នេះពិន្ទុគេចាញ់ដែន សាយ៉ាម(Den Sayam)មួយពិន្ទុ ។
សំអាតមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦០ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ដង ។នៅក្នុងព្រឹត្តិការណ៍នេះសំ
អាតវ៉ៃបានល្អនេះបង្ហាញថាអ្នកប្រដាល់រូបនេះ ព្យាយាមហ្វឹកហាត់បានល្អ សូម្បីតែកម្លាំងរបស់គេកែវ៉ៃបាន៥ទឹកពេញ
ដោយគ្មានបញ្ហាដែរ ។
ភុត ផេតណយវិញគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៦១ដង ចាញ់៧ដង និងស្មើពិន្តុ១ដង ។ចាំមើលការ
ប្រកួតនេះអ្នកប្រដាល់ថៃរូបនេះស្វែងរកជ័យជំនះ ដើម្បីទទួលបានកៅអី វគ្គពាក់កលណ្ដាលផ្ដាច់ព្រ័ត្រដែរឬទេ ?
សូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកប្រកួតបង្គ្រប់កិច្ចជាមួយ អ្នកប្រដាល់ថៃខាន់ ថេប(Khan Thep)ដែលប្រកួត
បង្គ្រប់កិច្ចដូចគ្នាដែរ ។
ប៊ុនធីដែល៣ប្រកួតឈ្នះ១ ប្រកួតចាញ់២ប្រកួតនោះគេមានប្រវត្តិឡើង សង្វៀនចំនួន១០៧ដង ឈ្នះ៧៩ដង
ចាញ់២៤ដង និងស្មើពិន្ទុ៤ដង ។ចំពោះខាន់ ថេបវិញគេមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៤ដង ចាញ់១២ ។ ដោយ
ត្រូវហាលអាវដូចគ្នានោះសូត្រ ប៊ុនធី ឬ ខាន់ ថេបឈ្នះ ?