ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាវាយកូនបាល់៦រូបនឹង ចូលរួមប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ នៅឥណ្ឌូនេស៊ី

84

ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជូន កីឡាករកីឡាការិនីចំនួន៦រូបនិងគ្រូបង្វឹក២រូបទៅចូលរួម
ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន “11th ASEAN School Games 2019 ” លើកទី១១ ឆ្នាំ២០១៩។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី១៧ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩ នៅ Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។
លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់ចំនួន៨ រូបរួមមានគ្រូបង្វឹកចំនួន២រូប និងកីឡាករ-កីឡាការិនីចំនួន៦រូប ក្នុងនោះកីឡាការិនី២ រូប លើវិញ្ញាវាយទោលបុរស-នារី វាយគូរបុរស-នារី និងវាយក្រុមបុរស។
លោកបន្តថា សម្រាប់គ្រូបង្វឹកចំនួន២រូប គឺលោក ឡុង ជំនិត គ្រូបង្វឹក លោក ឡុង សំនៀង គ្រូជំនួយចំពោះកីឡាករវិញមាន សម ដេវិត កីឡាករ ឃ្លាំង ពន្លក កីឡាករ ម៉ន ភក្តី កីឡាករ ទេព ណូឡាន កីឡាការិនី ហូរ ស្រីណុច និងកីឡាការិនី ឈីវ អប្សារ៉ា៕

អត្ថបទដែលជាប់ទាក់ទង