ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិសនីកម្ពុជានិងjicaជប៉ុននិងជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី តភ្ជាប់ខ្សែកាបអគ្គិសនីពីអនុស្ថានីយអូរបែកក្អមទៅអនុស្ថានីយ៍ទួលសង្កែ ឆ្លងកាត់ផ្លូវ២៤ខ្សែ រដ្ឋបាលរាជធានី សូមប្រជាពលរដ្ឋយោគយល់

149
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនទៅខាង អគ្គិសនីកម្ពុជាសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន jica ធ្វើការជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនីដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCCទៅ អនុស្ថានីយ៍GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវចំនួន២៤ខ្សែ ។ដូច្នេះទេរដ្ឋបាលរាជធានីភ្នំពេញសូមប្រជាពលរដ្ឋយោគយល់និងបង្វៀងចរាចរណ៍ចេញពីកំណាត់ផ្លូវទាំងនេះ ខណៈដែលការដ្ឋានចាប់ផ្តើមដំណើរការ។
   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការជីកផ្លូវកប់បណ្ដាញខ្សែកាបអគ្គិសនីតភ្ជាប់ពីអនុស្ថានីយអូរបែកក្អមGIS NCCមកអនុស្ថានីយ៍GS1ទួលសង្កែ ឫស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងមានន័យដើមទាំងស្រុងថា៖
    រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់អោយបានជ្រាបថា ដោយសារកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញនិងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងយ៉ាងខ្លាំងនោះ រាជធានីភ្នំពេញបានអនុញ្ញាតជូនអគ្គិសនីកម្ពុជាសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន jica ធ្វើការជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនីដើម្បីតភ្ជាប់ខ្សែកាបអគ្គិសនីពីអនុស្ថានីយអូរបែកក្អម GIS NCCមកអនុស្ថានីយ៍GS1 ទួលសង្កែ ដោយឆ្លងកាត់កំណាត់ផ្លូវចំនួន២៤ខ្សែ រួមមាន អនុស្ថានីយអូរបែកក្អម GIS NCC ផ្លូវលេខ
២៦៥  ផ្លូវ ២១៨ ផ្លូវលេខ២៥៣ផ្លូវលេខ ២៣៩ វិថីនេរុហ៍មហាវិថីព្រះសីហនុ ផ្លូវលេខ ១៦៣ ផ្លូវលេខ ២៧៨ ផ្លូវលេខ ៥៧ ផ្លូវលេខ ២៩៤ វិថីសុធារស ផ្លូវខាងជើងជាប់ស្ថានទូតរុស្ស៊ី វិថីឧបាសិកាសំ ប៊ិត ផ្លូវខាងជើងសួនសម្ដេចតេជោហ៊ុនសែន វិថីសុរាម្រិត វិថីឧកញ៉ាស៊ួ ស្រ៊ុន ២៤៤ ផ្លូវលេខ១៩ ផ្លូវលេខ២០២  ផ្លូវលេខ ១៣ ផ្លូវលេខ ៩៤ ផ្លូវរង្វង់មូលវត្តភ្នំ ផ្លូវលេខ៩៣ និងអនុស្ថានីយ៍GS1 ទួលសង្កែ។ ដូចបានបង្ហាញជូនក្នុងឧបសម្ព័ន្ធតម្រាយផ្លូវនិងផែនទីផ្លូវចាប់ពីដើមខែកក្កដារហូតដល់បំណាច់ខែកក្កដាឆ្នាំ២០១៩។
   អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងតម្រាយផ្លូវជីកបណ្ដាញនិងធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងតំបន់គម្រោងនេះមេត្តាយោគយល់អធ្យាស្រ័យខ្ពស់ចំពោះការរំខានដោយសកម្មភាពការដ្ឋាននិងសូមបង្វៀងចរាចរណ៍ចេញពីផ្លូវដូចបានជម្រាបខាងលើ៕
អត្ថបទដែលជាប់ទាក់ទង