តុលាការខេត្តសៀមរាម ឃុំខ្លួនចាងហ្វាងកាសែតដំណឹងកម្ពុជា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ខេត្តសៀមរាប៖ ចាងហ្វាងកាសែត”ដំណឹងកម្ពុជា”គឺលោក ឆោម ស៊ីថា ដែលត្រូវនគរបាលស្រុកស្វាយលើចាប់ខ្លួន ករណីផ្ទុះអាវុធ ត្រូវតុលាការសម្រេចចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី១៣ខែកក្កដានេះ ក្រោមបទចោទប្រកាន់ចំនួនពីរ។
លោក យិន ស្រាង អ្នកនាំពាក្យរបស់សាលាដំបូងខេត្តសៀមរាប បានឲ្យដឹងតាមទូរសព្ទ័ថា អ្នកកាសែតឈ្មោះឆោម ស៊ីថា ភេទប្រុសដែលត្រូវសមត្ថកិច្ចស្រុកស្វាយលើចាប់ឃាត់ខ្លួននោះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាបលោក អ៊ុំចាន់ថុល បានចេញដីការសម្រេចឃុំ ខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១៣ខែកក្កដានេះដោយចោទប្រកាន់ចំនួនពីរបទល្មើស ។ លោកបន្តថា បទល្មើសទី១ “ប្រើប្រាស់អាវុធខុសច្បាប់” និងទី២ “គំរាម កំហែង ដោយមានបញ្ជារឲ្យបំពេញលក្ខណៈអ្វីមួយ” តាមមាត្រា៤៩០និងមាត្រា២៣២នៃក្រមមព្រហ្មទណ្ឌ ។
លោក ឆោម ស៊ីថា ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកស្វាយលើ ខេត្តសៀម
រាបនេះក្រោមបញ្ជាលោកព្រះរាជអាជ្ញា និងយោងតាមពាកបណ្ដឹងអ្នកបើករថយន្តតាកូម៉ានោះមាន
ឈ្មោះ ម៉ី ស៊ូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិ ដំណាក់ ឃុំកំពង់ប្រណាក ស្រុក, ខេត្តព្រះវិហារ។
សមត្ថកិច្ចមូលដ្ឋានថាតាមពិតអ្នកកាសែតទេជាជនរងគ្រោះឈ្មោះ ឆោម ស៊ីថា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរចាងហ្វាងកាសែតដំណឹងកម្ពុជា មានទីលំនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ស្នាក់នៅសាខាស្នាក់ការកាសែត នៅភូម ទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបបានកំពុងរងនូវការចោទប្រកាន់ទាំងអយុត្តិធម៌ ដែលធ្វើអោយក្រុមអ្នកសារព័ត៌មានមកពីច្រើនអង្គភាព កំពុងតាមដាននិងសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុក្ខដាក់បំផុត។
ក្នុងរបាយការណ៍របស់សមត្ថកិច្ច និងសំអាង គ្រាប់សំបកកន្ទុះកាំភ្លើង ចំនួន២គ្រាប់នោះមិនអាចទុក្ខចិត្តបានទេ៕