រដ្ឋបាលរាជធានី ប្រកាសដាក់ឱ្យប្រើប្រព័ន្ធ តាមដានចលនាបម្លាស់ទីរថយន្តក្រុង
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ឲ្យ បានជ្រាបថា ក្នុងគម្រោងធ្វើឲ្យប្រសើរឡើង នូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅក្នុងរាជធានីភ្នំពេញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ
បានអនុញ្ញាតឲ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) រាជធានីភ្នំពេញ និងក្រុមជំនាញការ JICA បានដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋបានចំនួន ១៣ខ្សែ ប្រើប្រាស់រថយន្ត ២៣៥ គ្រឿង និងមានប្រជាពលរដ្ឋប្រើប្រាសសេវា ២៦ ម៉ឺននាក់ ទៅ៣ម៉ឺននាក់ ក្នុងមួយថ្ងៃ ៕ សូមអានខ្លឹមសារដូចខាងក្រោម៖