ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការមិនមែនរដ្ឋាភិបាលខ្លះ បានទទួលថវិកាពីបរទេស តែមិនរាយការណ៍ អំពីប្រភពថវិកានោះ

58


ហ្សឺណែវ៖ សម្តេចតេជោ បានថ្លែងថា កម្ពុជាត្រូវបានចាត់ទុកថា ជាឋានសួគ៌ នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះ បានទទួលថវិកាពីបរទេស តែមិនបានរាយការណ៍ អំពីប្រភពថវិកានោះទេ។

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលក្នុងសុន្ទរកថានោះ មានខ្លឹមសារសំខាន់ៗថា៖
កម្ពុជាត្រូវបានចាត់ទុកថា ជាឋានសួគ៌ នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះ បានទទួលថវិកាពីបរទេស តែមិនបានរាយការណ៍ អំពីប្រភពថវិកានោះទេ។ រហូតមកដល់ពេលនេះ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជី មានចំនួនប្រមាណជា 5400 អង្គការ ធ្វើការដើម្បីការអភិវឌ្ឍន៍សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុក អង្គការមិនមែនរដ្ឋាភិបាល ជាដៃគូក្នុងការអភិវឌ្ឍវិស័យ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន ទាំងនៅតំបន់ដាច់ស្រយាល ហើយយើងចង់ឲ្យអង្គការទាំងនោះ គោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍរបស់ប្រទេស មិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឲ្យប្រទេស មានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាពជាដៃគូនេះថែមទៀត រាជរដ្ឋាភិបាល បានរៀបចំជាវេទិការពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិល ដោយគ្មានការរើសអើង ដោយគ្មានលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល៕

អត្ថបទដែលជាប់ទាក់ទង