ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ធំចំនួន២ក្នុងឆ្នាំ២០១៩នេះ ធ្វើឲ្យកីឡាករ-កីឡាការិនីប៉េតង់៣០រូបខិតខំហ្វឹកហាត់

81

​ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតធំៗចំនួន២នាឆ្នាំនេះ បានធ្វើឲ្យកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាប្រមាណជិត៣០Bរូបបានបង្កើៃនពេលវេលាហ្វឹលហាត់ ដើម្បីចុលរយមប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍ទាំង២នេះ ។
​ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប៉េតង់ ជ្រើសរើសជើងឯកយុវជន និង យុវនារីពិភពលោកដែលតាមការគ្រោងទុកនឹងធ្វើពីថ្ងៃទី១៤ដល់ថ្ងៃទី២២វិច្ឆិកា និងការប្រកួតប៉េតង់ជ្រើសរើសជើងឯកអាស៊ីនៅប្រទេស
វៀតណាមឆ្នាំ២០១៩នេះដែរ ។

លោកអ៊ឹមផាតគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា ការប្រកួតប៉េតង់ជ្រើសរើសជើងឯកអាស៊ីនៅប្រទេសវៀតណាម ឆ្នាំ២០១៩មិនបានកំណត់ថ្ងៃខែច្បាស់លាស់ទេចំណែកក្រុមប៉េតង់ នៅតែធ្វើការហ្វឹកហាត់យ៉ាងសកម្មជារាល់ថ្ងៃដើម្បីត្រៀមខ្លួន ព្រោះយើងជាម្ចាស់មេដាយមាសលើកវិញ្ញាសា៣ទល់៣បុរស២០១៨ នៅប្រទេសថៃ។ សម្រាប់ក្រុមម្ចាស់មេដាយមាសត្រូវបានអនុញ្ញាតឲ្យ២ក្រុមចូលរួម ក្នុងនោះមួយក្រុមមានកីឡាករ៤នាក់ ដូច្នេះកម្ពុជានឹងបញ្ជូនកីឡាករទៅចំនួន៨នាក់។

លោកគ្រូបង្វឹកជម្រើសជាតិរូបនេះបន្ថែមទៀតថា កីឡាករ៨នាក់រួមមានក្រុមម្ចាស់មេដាយមាស កីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញឹម សុភ័ណ្ឌ និងកីឡាករ យ៉ា ច័ន្ទតារារិទ្ធ ចំណែកក្រុមទី២កីឡាករញ៉ែម បូរ៉ា កីឡាករ សៀង វណ្ណា កីឡាករតឹប នរ៉ា និងកីឡាករ ស៊ិន វង់។ រីឯកីឡាករ សុខ ចាន់មាន ធ្វើការប្រកួត២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសា៣ទល់៣បុរស ។

អត្ថបទដែលជាប់ទាក់ទង